ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋស្នើឲ្យលោក គាត ចន្ទថារឹទ្ទ ពិនិត្យឡើងវិញនៅភាពមិនប្រកក្រតីរបស់ប៉ូលិសអន្តោប្រវេសន៌ច្រកទ្វាអន្តជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ថ្មីៗនេះអាជីវករ និងពលរដ្ឋខ្មែរដែលឆ្លងកាត់ដែនចេញចូលប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលាតត្រដាងអំពើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះ។ ក្នុងនោះមានទាំងការតម្រូវឲ្យអាជីវករ និងពលរដ្ឋខ្មែរបង់សេវាបំពេញបែបបទតាមការនឹកឃើញ ហើយមានការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងប្រជាពលរដ្ឋខ្មែរ និងប្រជាជនសៀម ដែលឆ្លងដែនទៅវិញទៅមកតាមច្រកនេះទៀតផង។ ដូច្នេះហើយទើបមានការជំរុញឲ្យលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិនិត្យឡើងវិញខ្លះផង ជាពិសេសបញ្ហាសណ្តាប់ធ្នាប់នៅចំណុចរង្វង់មូល។ ប្រភពពីប្រជាពលរដ្ឋខ្មែរបានឲ្យដឹងថា ការបោះត្រាលើប័ណ្ណឆ្លងដែនសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់លុយ100បាត ស្មើនឹង12000រៀល ហើយការប្រថាប់ត្រាលើកដំបូង ហើយលើកទី2ត្រូវបង់លុយ50បាតឬស្មើនឹង6000រៀល។ ការបង់លុយនេះអាចស្នាក់នៅក្នុងទឹកដីសៀមបាន 2យប់ 3ថ្ងៃ ដែលកាលពីមុនមានសុពលភាពដល់ទៅ1សប្ដាហ៍ឯណោះ ហើយការកំណត់បែបនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ ចំណែកប្រជាជនសៀមចូលមកកម្ពុជា គេតម្រូវឲ្យបង់លុយថ្លៃសេវាបំពេញបែបបទ200បាត ហើយអាចស្នាក់នៅក្នុងទឹកដីខ្មែរ2យប់ 3ថ្ងៃ ប៉ុន្តែក្រោយពេលមានការតវ៉ាទៅអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទើបមានការអនុញ្ញាតឲ្យប្រជាជនសៀម ស្នាក់នៅក្នុងទឹកដីខ្មែរបាន១សប្ដាហ៍។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សម្រាប់ការចេញចូលឆ្លងកាត់បុស្តិ៍កណ្ដាលអន្តោប្រវេសន៍ត្រង់ចំណុចរង្វង់មូល មានការរឹតបន្តឹងមិនសមទំនងទាល់តែសោះ ដែលបញ្ហានេះលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរពិនិត្យឡើងវិញខ្លះផង។ ជាងនេះទៅទៀតនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដោយឲ្យសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ក្នុងនោះ ការបំពេញបែបបទឆ្លងដែនទៅវិញទៅមករវាងពលរដ្ឋខ្មែរនិងពលរដ្ឋសៀមនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរតែមានការអនុវត្តន៍ច្បាប់ស្មើភាពគ្នា ប្រកបដោយតម្លាភាព កុំឲ្យមានភាពមិនប្រក្រតីកើតឡើងតទៅទៀត៕

Read more
ព័ត៌មានស៊ើបអង្កេត

មេគយច្រកទ្វារអន្តរជាតិដូងលោក អ៊ុំ ចាន់រតនា និងលោក ផាត់ វិរះ មេអន្តោប្រ វេសន៌សហការគ្នាប្រព្រឹត្តអំពើពុករលួយ ព្រោះអាងមានខ្នងបង្អែករឹងមាំ!

តាមប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិដូង(បានឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នៅតែប្រើតួនាទី និងអំណាច ប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង។ ឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីលោក អ៊ុំ ចាន់រតនា និងលោក អ៊ូ ថៃអេង អនុប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ទទួលបន្ទុកពិនិត្យឯកសារ។ លោក អ៊ុំ ចាន់រតនា តែងតែប្រើឈ្មោះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដើម្បីបិទបាំងទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល។ ប្រភពស្និទ្ធនឹងលោក អ៊ុំ ចាន់រតនា បានបង្ហើបឲ្យដឹងថា ការដែលអំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា អាចប្រព្រឹត្តទៅយ៉ាងរលូនគឺមានកិច្ចសហការ ពីសំណាក់លោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង ផងដែរ។ ក្រុមឈ្មួញធំៗនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិដូង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក អ៊ុំ ចាន់រតនា និងលោក ផាត់ វីរៈ ដើម្បីឲ្យមុខរបរពួកគេបានចំណេញច្រើន។ ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិដូង បង់ពន្ធយ៉ាងច្រើនត្រឹម50ភាគរយ​

Read more
ព័ត៌មានស៊ើបអង្កេត

តើលោកហូវជីវ៉ៃជានរណាទើប មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាប?

ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តរតនគិរី ចេញទៅស្រុកយួន​ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខ្លាំងក្លាជាងមុនទៅទៀត។ ការដែលមេឈ្មួញ ហូវ ជីវ៉ៃ អាចដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វារអន្តជាតិអូរយ៉ាដាវ យ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលល្បីល្បាញខាងពុករលួយផងដែរ។ ចំណែកលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក​ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី សម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ហូវ ជីវ៉ៃ បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញរូចនេះកៀងគរប្រជាពលរដ្ឋឲ្យចូលកាប់រំលំអារច្រៀកឈើនៅតំបន់ព្រំប្រទល់ស្រុកលំផាត់ ខេត្តរតនគិរី ជាប់ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយ។ បន្ទាប់មកឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកប្រមូលទិញឈើទាំងនោះដឹកជញ្ជូនតាមរថយន្តសាំយ៉ុង និងរថយន្តធុនធំ ចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញទំហឹងគ្មានមន្រ្តីជំនាញ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ មន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តរតនគិរី សុទ្ធតែដឹងថាឈ្មួញឈ្មោះ

Read more
ព័ត៌មានស៊ើបអង្កេត

លោក ឈួន សោភា កាន់តែល្បីល្បាញខ្ខាំងឡើងៗខាងប្រមូលលុយតាមរបៀបពុករលួយ

អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់5 ឬហៅថាមេគយចល័តតំបន់5 គឺជារឿងមិនអាចបិទបាំងបានទេ ព្រោះបណ្ដាព័ត៌មាននានា បានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនចាត់វិធានការណាមួយដើម្បីទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន សោភា នៅឡើយទេ។ ប្រការនេះហើយទើបលោក ឈួន សោភា មានឥទ្ធិពលកាន់តែខ្លាំង ហើយសាងភាពល្បីល្បាញពេញទំហឹងខាងពុករលួយដោយសារអាងមានខ្នងបង្អែករឹងមាំ ចាំជួយដោះស្រាយគ្រប់បញ្ហា។ ប្រភពស្និទ្ធនឹងលោក ឈួន សោភា បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់5 ចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ5 ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាប្រភពចំណូលរបស់លោក​​ ឈួន សោភា មេគយចល័តតំបន់5។ ដោយហេតុថាលោក ឈួន សោភា មិនដែលបង្ក្រាបឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ​ឬទំនិញខុសច្បាប់យ៉ាងពេញបន្ទុកនោះឡើយ។ ផ្ទុយទៅវិញលោក ឈួន សោភា មានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប យ៉ាងរលូនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ តាមប្រភពពីមន្រ្តីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថាលោក​ ឈួន

Read more
ព័ត៌មានស៊ើបអង្កេត

ល្បែងជល់មាន់និងអាប៉ោងនៅតែកើតឡើងពេញទំហឹងនៅក្នុងឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម

កំពង់ចាម%តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ មានគេបើកសង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំ និងវង់អាប៉ោងដំណើរការយ៉ាងរលូន ដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនោះ មានទីតាំងចូលតាមច្រកផ្សារបុសខ្នុរ ចម្ងាយប្រមាណ1000ម៉ែត្រក្នុងចម្ការស្វាយចន្ទីមួយកន្លែងក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ហើយសង្ស័យមេល្បែងស៊ីសងមានខ្នងបង្អែកក្រាស់ ទើបសមត្ថកិច្ចមិនចាត់វិធានការបង្ក្រាប។ នាយប៉ុស្តិ៍នគរបាលឃុំថ្មពូន និងលោក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅទីតាំងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនោះមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ព្រោះអ្នកបើកល្បែងហ៊ានធានាសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួនកុំឲ្យព្រួយបារម្ភរឿងសមត្ថកិច្ចបង្ក្រាប។ សម្រាប់ការបញ្ជល់មាន់គូពិសេសមានដាក់ដើមថាន់ចាប់ពី500ដុល្លា រហូតដល់3000ដុល្លាឬច្រើនជាងនេះ ហើយល្បែងអាប៉ោងក៏ស៊ីសងលុយច្រើនៗដែរ ធ្វើឲ្យអ្នកបើកល្បែងប្រមូលលុយយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ សម្រាប់ក្រុមអ្នកញៀនល្បែងស៊ីសងមានអ្នកខ្លះចាញ់អស់លុយកាក់ទ្រព្យសម្បត្តិជាបន្តបន្ទាប់ អ្នកខ្លះលង់ខ្លួនចាញ់អស់ទាំងផ្ទះសម្បែងដីធ្លី ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាបល្បែងស៊ីសងនៅឡើយ។ ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងឃុំថ្មពូន ស្រុកព្រៃឈរ បានអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា ឥឡូវនេះល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល ហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មពូន ព្រមទាំងលោក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ និងអភិបាលស្រុកព្រៃឈរ មិនបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង7ចំណុចនោះឡើយ។

Read more
ព័ត៌មានស៊ើបអង្កេត

លោក មួង តារ៉ា មេគយខេត្តព្រៃវែងប្រើតួនាទីនិងអំណាច មិនញញើតរឿងពុករលួយ

ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់ពេលនេះលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងដោយគ្មានញញើតអ្វីទាំងអស់។ តាមការបង្ហើបពីមន្រ្តីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង មិនញញើតក្នុងរឿងប្រព្រឹត្តអំពើពុករលួយ។ ជាក់ស្ដែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀុមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក មួង​ ដារ៉ា​ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ប្រភពពីមន្រ្តីគយនៅខេត្តព្រៃវែង បានឲ្យដឹងទៀតថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងតាមច្រកទ្វារអន្តរជាតិកោះរកា សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក មួង​ ដារ៉ា ដើម្បីឲ្យមុខជំនួញរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ ទំនិញដែលឈ្មួញធំៗទាំងនោះនាំចូលបង់ពន្ធយ៉ាងច្រើនពី45 ទៅ50ភាគរយ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយមេៗគយតាមច្រកព្រំដែន ក៏ដូចជាលោក មួង ដារ៉ា មេគយខេត្តព្រៃវែង។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យលោក មួង ដារ៉ា ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ។ ប្រភពស្និទ្ធនឹងលោក មួង

Read more
ព័ត៌មានស៊ើបអង្កេត

អធិការងម្នាក់ទទួលផែនព្រហ្មទណ្ឌឈ្មោះ កាំង គឹមហុង បើកល្បែងស៊ីសងខាងក្រោយផ្ទះលេងយ៉ាងរលូន ហើយភ្នាល់ក្នុងមួយគួ ៗរាប់ពាន់ដុល្លារតើថ្នាក់លើមានដឹងរឺទេ……?

ខេត្តកំពង់ចាម៖ ប្រភពច្បាស់ការណ៍ បានបង្ហើបថា លោកអធិការរងស្រុកជើងព្រៃម្នាក់ ទទួលផែនព្រហ្មទណ្ឌ ឈ្មោះកាំង គឹមហុង   បានបើកល្បែងស៊ីសងនៅខាងក្រោយផ្ទះរបស់ខ្លួន  (បាញ់អាប៉ោង ជល់មាន់)  ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម យ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់ប្រាក់ចាប់ពី ៣០០០ដុល្លារ ទៅ៥០០០ដុល្លារ ។ តាមប្រភពសូមមិនបង្ហាញ អត្តសញ្ញាណ បានឲ្យដឹងថា  លោកអធិការរងស្រុកជើងព្រៃទទួលផែនព្រហ្មទណ្ឌ  ឈ្មោះកាំង គឹមហុង   បានបើកល្បែងស៊ីសងនៅទីតាំងផ្ទះរបស់ខ្លួន នៅក្រោយហាងលក់បាយយីហោ៩៩   ដោយចាប់បើកពីម៉ោង១១ ថ្ងៃត្រង់ រហូតដល់ល្ងាច  យ៉ាងគឃ្លើនមិនខ្លាចច្បាប់ទេ ដោយសំអាងថា ខ្លួនជាអធិការរង មានអំណាចពេញដៃ ហើយកន្លងមកកូនចៅរបស់អធិការរូបនេះ បានដេញវាយអ្នកកាសែត ដែលផ្សាយពីបទល្មើសរបស់ខ្លួន។ ពលរដ្ឋសំណូមពរដល់លោកវរសេនីយ៍ទោ នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ លោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម មេត្តាចុះបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង  កុំឲ្យអធិការរងស្រុកជើងព្រៃ ឈ្មោះកាំង គឹមហុង  ធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងតាមទំនើងចិត្តបែបនេះទៀត។ ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័

Read more
ព័ត៌មានស៊ើបអង្កេត

ល្បែងស៊ីសងនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កើតឡើងយ៉ាងពេញបន្ទុកជាពិសេសល្បែងជល់មាន់និងអាប៉ោងតែម្តងហេតុអ្វីក៍អាជ្ញាធរនិងសម្ថកិច្ចមិនអើពើ

 កំពង់ចាម%ករណីល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅតាមបណ្ដាឃុំនានាក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវប្រជាពលរដ្ឋសង្ស័យថា មានការបើកដៃពីសមត្ថកិច្ច​ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែង បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងកំពុងបើកដំណើរការយ៉ាងរលូននៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងាត់ឈឹង។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតចេញពីល្បែងស៊ីសង ហើយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានទុកឲ្យល្បែងស៊ីសងរាលដាលកាន់តែខ្លាំង។ ប្រភពពីប្រជាពលរដ្ឋនៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងមូលដ្ឋានពួកគាត់កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីស្រុក ព្រមទាំងលោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ និងអភិបាលខេត្តស្រុកស្រីសន្ធរ បែរជារក្សាភាពស្ងៀមស្ងាត់ មិនបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ ប្រភពខ្លះបង្ហើបឲ្យដឹងថា មេល្បែងស៊ីសងក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានខ្នងបង្អែកក្រាស់ទើបគេអាចបន្តបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងពីឃុំមួយទៅឃុំមួយយ៉ាងស្រួលៗ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្ន សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងភូមិឬស្សីស្រុក ឃុំឬស្សីស្រុក កំពុងបើកលេងយ៉ាងពេញទំហឹងព្រោះសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋាន

Read more
ព័ត៌មានស៊ើបអង្កេត

លោក ខាត់ សារត្ន័ នាយប៉ុស្តិ៍ នគ របាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ល្បីគាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ!

(ស្វាយរៀង)៖ អ្នកដំណើរជាតិ និងអន្តរជាតិ ជាពិសេសពលរដ្ឋខ្មែរ ដែលត្រូវទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅ”ក្រុងហូជីមិញ”ប្រទេសវៀតណាម ។ បានរអ៊ូរទាំពីការធ្វើដំណើរ ទៅមក ដោយឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ គឺចំណាយប្រាក់អស់ច្រើន រាប់១០០$(ដុល្លារ)ក្នុងម្នាក់ៗ ពីលើតម្លៃប្រាក់ឈ្នួលរថយន្ត សម្រាប់អ្នកអត់មានលិខិតឆ្លងដែន(ប៉ាស្ព័រ)។ មិនតែប៉ុណ្ណោះ សូម្បីអ្នកមានលិខិតឆ្លងដែន(ប៉ាស្ព័រ) ក៍ត្រូវចំណាយលើសេវា បោះត្រា ពេលចេញទៅ២០$ មកវិញ២០$ ពីលើតម្លៃប្រាក់ឈ្នួល រថយន្តជាក់ស្ដែងៈទៀតផង។ ករណីនេះលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអាចសុំការអត្ថាធិប្បាយបានទេ។ ជាក់ស្ដែងៈ អ្នកបើករថយន្តស៊ីរ៉ែនពេទ្យ បានអះអាងថាៈ ជារៀងរាល់លើក ខ្លួនដឹកភ្ញៀវ ពីកម្ពុជាទៅ ក្រុងហូជីមិញ ប្រទេសវៀតណាម។ គឺយកប្រាក់ឈ្នួលថ្លៃឡាន ក្នុងម្នាក់ៗ ១០០$ ក្នុងនោះអ្នកអត់លិខិតឆ្លងដែន(ប៉ាស្ព័រ) ។ ត្រូវបង់ចំនួន១០០$ បន្ថែមទៀត ពីលើតម្លៃឈ្នួលរថយន្ត សម្រាប់យកមករត់ការ បង់ជូននគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមការគ្រប់គ្រងរបស់លោក ខាត់ សារ័ត្ន អញ្ចឹងសរុបទាំងទៅវៀតណាម និងត្រឡប់មកខ្មែរវិញ ក្នុងម្នាក់ៗអស់៤០០$។ ទន្ទឹមនិងនោះ អ្នកបើករថយន្តតាកស៊ី

Read more
ព័ត៌មានស៊ើបអង្កេត

លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរីល្បីល្បាញខ្លាំងខាងពុករលួយ

ប៉ោយប៉ែត/ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុកដដែល។ ក្រុមឈ្មួញ និងអាជីវករបានបញ្ជាក់ថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ ប៊ុនលឿត មិនអាចតវ៉ាបានឡើយ។ រីឯរថយន្តធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរីយ៉ាងស្រួលៗឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់លោក គង់ ប៊ុនលឿត និងក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្ត។ បើតាមការលើកឡើងរបស់មន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោក គង់ ប៊ុនលឿត អាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន គឺមានការបើកដៃពីសំណាក់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក សុក ចាន់ថា ដែលជាចៅហ្វាយនាយទេនោះគឺលោក គង់ ប៊ុនលឿត មិនអាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយស្រេចតែអំពើចិត្តឡើយ។ ទន្ទឹមនឹងនេះ រឿងស្ថាបនាផ្លូវចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែលបន្តវេនពីលោក គឹម សុវណ្ណ ផងដែរ។ ក្រុមឈ្មួញ

Read more