ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

ល្បីមន្ត្រីជលផលខេត្តសៀមរាប ពីរនាក់ដើរប្រមូលលុយពីបទល្មើសនេសាទខុសច្បាប់យ៉ាងអណាធិបតេយ្យ

សៀមរាប% បទល្មើសនេសាទគ្រប់ប្រភេទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប មិនអាចបញ្ចប់បាននោះទេ បើមន្ត្រីជលផលនៅតែបន្តប្រព្រឹត្តអំពើពុករលួយដើរយកលុយពីបទល្មើសនេសាទ គ្រប់ប្រភេទ។ ករណីនេះវាក្លាយទៅជាទម្លាប់សម្រាប់មន្ត្រីជលផល ជាពិសេសនៅភូមិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផល និង ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។ មន្ត្រីនៅក្រោមឱវាទជាពិសេស ខាងជលផលនោះខ្សឹបខ្សៀវថា ផលប្រយោជន៍មួយចំនួនក្រៅពីបានចែករំលែកឲ្យ នាយខណ្ឌរដ្ឋបាលជលផលហើយនោះ ក៏មានទម្លាក់បន្តទៅលោកប្រធានមន្ទីរកសិកម្ម ផងដែរ។ ក្រុមអ្នកនេសាទល្មើសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប បានទម្លាយរឿងអាស្រូវមន្ត្រីជលផល២រូបនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្តសៀមរាប កំពុងតែច្បាមប្រមូលលុយយ៉ាងមមាញឹកគគ្រឹកគគ្រេងពីអ្នកនេសាទដែលប្រកបរបរ រកទទួលទានលក្ខណៈនេសាទដាក់ឆ្នុកនិងអូសលៀស ក្នុងតម្លៃដូរជាថ្នូរក្នុង១ទូកគិតជាលុយក្នុងមួយខែតម្លៃចំនួន ១០០ដុល្លារ។ សាកគណនាមើលថា តើចំនួនទូកដែលកំពុងប្រព្រឹត្តបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបខេត្តសៀមរាបមានប៉ុន្មានគ្រឿងទៅ? ដូច្នេះក្រៅពីអ្នកប្រព្រឹត្តល្មើសផ្ទាល់ ជាមួយអ្នកនេសាទមេដឹកនាំផ្នែកជលផលគឺលោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផល និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ត្រូវគេអះអាងថា បានសើមមាត់សើមកដែរ។ ប្រភពបានឲ្យដឹងថា មន្ត្រីជលផល២រូបកំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតយ៉ាងមមាញឹកប្រមូលលុយពីប្រជានេសាទដាក់ឆ្នុក និងឧបករណ៍អូសលៀសដែលស្ថិតនៅចំណុចភូមិជ្រោយសរកោះដាច់ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ ប្រភពអ្នករកស៊ីបទល្មើសទាំងនោះបានឲ្យដឹងឈ្មោះមន្ត្រីរដ្ឋបាលជលផល២រូបគឺ ឈ្មោះ ស ម៉ាប់ មន្ត្រីជលផលខេត្តសៀមរាប

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២៣!

ភ្នំពេញ% ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង

Read more
ព័ត៌មានជាតិ

សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮបន្តបង្ក្រាបបទល្មើសជលផលក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល

នៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជាលទ្ធផល សមត្ថកិច្ច​បានរុះរើរបាំងស្បៃមុង២១ខ្សែ ប្រវែងសរុប ៣៥១០ម បង្គោលឬស្សី៥២០ដើម និងលូស្បៃម៉ុង២១មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងធម្មជាតិវិញ ប្រមាណ៥០គីឡូក្រាម។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុង​ថ្ងៃ​ដដែល។ សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក នឹងចុះធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ ដើម្បី ថែរក្សា ការពារនិងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! 

បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ ព្រមទាំងសន្យាថានឹងធានារ៉ាប់រងការចំណាយជូនប្រពន្ធលោក ដែលងងឹតភ្នែក ទៅពិនិត្យ និងព្យាបាលភ្នែកផងនោះ នៅពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនប្រពន្ធលោក ម៉ែន មក់រ៉ុន ទៅជួបពិនិត្យ និងទទួលការវះកាត់ព្យាបាលភ្នែកដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។ បន្ទាប់មក នៅព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ

Read more
ព័ត៌មានជាតិ

កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ភ្នំពេញ%ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម និងបន្តប្រឡងប្រជែង ដើម្បីជាប់ឈ្មោះជាបេក្ខភាពឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន នៅប្រទេសថៃ នាពេលខាងមុខ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកនូវថវិកាឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៣នាក់ ជាចំណងដៃមុនចេញដំណើរ និងបានជូនពរសូមឲ្យក្រុមបាញ់កាំភ្លើងទាំង ០៣នាក់ ចេញទៅហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រឡង ផងដែរ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ស៊ីវ ប៊ន់ ដែលត្រូវជាម្តាយរបស់ លោក ឌុច គន្ធា អភិបាលរងព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ស៊ីវ ប៊ន់ ត្រូវជាម្ដាយបង្កើតរបស់ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ។ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថាតាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង ពិតជាមានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាព ឧបាសិកា ស៊ីវ ប៊ន់ កាលពីវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ ដំណឹងដ៏រន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតនេះ ឯកឧត្ដម អភិបាលខេត្ត

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងបាន រៀបចំពិធី ទិវាដើរពិភពលោក

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្ត្តព្រៃវែង និងជាប្រធានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា បានអញ្ជើញជាអធិបតី “ទិវាដើរពិភពលោក” Walk for life in the world (24 hours)​ នៅវេលាម៉ោង១០:០០នាទីព្រឹក ចម្ងាយ ១.៥០០ម៉ែត្រ ដែលកំណត់ដោយ TAFISA។ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តព្រៃវែង ជាខេត្តដំបូងគេ ដែលត្រូវបានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា ជ្រើសរើសសម្រាប់រៀបចំព្រឹត្តិការណ៍ នៅប្រទេសកម្ពុជា។ ដោយបានសហការជាមួយអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ ” ទិវា ដើរពិភពលោក ” ក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងលើកទឹកចិត្តដល់ប្រជាជន ក្នុងការគាំទ្រ ចូលរួមសកម្មភាពកីឡាសម្រាប់ទាំងអស់គ្នា និងលេងកីឡាដើម្បីសុខភាព ក្លាយជាធនធានប្រកបដោយ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញកាន់បិណ្ឌទី១ ដើម្បីឧទ្ទិសមហាកុសល ជូនវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម

ព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ជាសុមេធី បានអញ្ជើញកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឧទ្ទិសមហាកុសល ជូនវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម។ ពិធីនេះបានរៀបចំឡើងយ៉ាងអធិកអធមតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដែលមានតាំងពីបុរាណកាលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន សខេងនិង លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន នៅភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ស្ថិត នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល

Read more
ព័ត៌មានជាតិ

លោក អ៑ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងអង្គការជំនាញ ជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ លើការងារកសិកម្ម

(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយក្រុមការងារ អង្គការ Helfer Cambodia និងសហគមន៍កសិកម្ម ដើម្បីស្តាប់បទបង្ហាញពីផែនការការងារត្រូវបន្តពង្រីកសមាជិក ក្នុងការជំរុញការផលិតកម្មដំណាំបន្លែសុវត្ថិភាព ផលិតកម្មមាន់ស្រែខ្មែរយកសាច់ សម្រាប់ផ្គត់ផ្គង់បម្រើតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ក្រោមការគាំទ្រពីអង្គការ Helfer និងពិភាក្សាពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផងដែរ។ លោក អ៊ុក សំណាង បានថ្លែងថា ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឯកភាពជាគោលការណ៍ ក្នុងការបង្កើតកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្របច្ចេកទេស លើផែនការសកម្មភាពបន្តរបស់អង្គការ Helfer ជាមួយសហគមន៍កសិកម្ម ក្នុងការជំរុញ និងលើកកម្ពស់ផែនការអាជីវកម្ម ផលិតកម្មដំណាំបន្លែ ផលិតកម្មមាន់ស្រែរបស់សគមន៍កសិកម្មបម្រើទីផ្សារ ដោយត្រូវសហការណ៍ជាមួយមន្ត្រីជំនាញ។ លោកបានបន្ថែមថា មន្ត្រីជំនាញដែលមន្ទីរបានរៀបចំមាន៣ផ្នែកសំខាន់ រួមមាន៖ ទី១៖ ជំនាញផ្នែកសហគមន៍កសិកម្ម គាំទ្រការងារពង្រឹងអភិបាលកិច្ចល្អ, ទី២៖ ជំនាញផ្នែកដាំដុះគាំទ្របច្ចេកទេសដាំដំណាំ បន្លែសុវត្ថិភាព និងទី៣៖ ជំនាញផ្នែកផលិតកម្មសត្វគាំទ្រលើផលិតកម្មមាន់ស្រែ។ តាមរយៈកិច្ចសហការត្រូវអនុវត្តន៍តាមលក្ខខណ្ឌពង្រឹងអំណាច៣

Read more
ព័ត៌មានជាតិ

លោក​ សំរិត​ ចាន់ដារ៉ា​ និង​ភរិយា​ ​បាននាំយក​ទេយ្យទានប្រគេនដល់​ព្រះសង្ឃកាន់បិណ្ឌ​ នៅវត្ត​ជុំគ្រៀល​ វត្តសុវណ្ណសាគរ​ វត្តពិជ័យឧត្តុង្គ និង វត្តត្រើយកោះ

(កំពត) ៖ ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោក​ សំរិត​ ចាន់ដារ៉ា​ ប្រធានការិយាល័យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ និង​ភរិយា​ តំណាង​ឱ្យ​លោក​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ បាននាំយក​ទេយ្យទានប្រគេនដល់​ព្រះសង្ឃកាន់បិណ្ឌ​ (បិណ្ឌ១)​ នៅវត្ត​ជុំគ្រៀល​ វត្តសុវណ្ណសាគរ​ វត្តពិជ័យឧត្តុង្គ និង វត្តត្រើយកោះ ។ #សូមអនុមោទនាបុណ្យ🙏🙏🙏🙏

Read more