ព័ត៌មានស៊ើបអង្កេត

ល្បែងស៊ីសងនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កើតឡើងយ៉ាងពេញបន្ទុកជាពិសេសល្បែងជល់មាន់និងអាប៉ោងតែម្តងហេតុអ្វីក៍អាជ្ញាធរនិងសម្ថកិច្ចមិនអើពើ

 កំពង់ចាម%ករណីល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅតាមបណ្ដាឃុំនានាក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវប្រជាពលរដ្ឋសង្ស័យថា មានការបើកដៃពីសមត្ថកិច្ច​ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែង បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងកំពុងបើកដំណើរការយ៉ាងរលូននៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងាត់ឈឹង។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតចេញពីល្បែងស៊ីសង ហើយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានទុកឲ្យល្បែងស៊ីសងរាលដាលកាន់តែខ្លាំង។

ប្រភពពីប្រជាពលរដ្ឋនៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងមូលដ្ឋានពួកគាត់កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីស្រុក ព្រមទាំងលោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ និងអភិបាលខេត្តស្រុកស្រីសន្ធរ បែរជារក្សាភាពស្ងៀមស្ងាត់ មិនបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ ប្រភពខ្លះបង្ហើបឲ្យដឹងថា មេល្បែងស៊ីសងក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានខ្នងបង្អែកក្រាស់ទើបគេអាចបន្តបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងពីឃុំមួយទៅឃុំមួយយ៉ាងស្រួលៗ។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្ន សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងភូមិឬស្សីស្រុក ឃុំឬស្សីស្រុក កំពុងបើកលេងយ៉ាងពេញទំហឹងព្រោះសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ឡើយ។ លើសនេះទៅទៀត ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមបណ្ដាឃុំនានាក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលតែប៉ុណ្ណោះ ហើយទីបំផុតល្បែងស៊ីសងនៅតែកើតឡើងយ៉ាងអនាធិបតេយ្យដដែល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *