ព័ត៌មានជាតិ

ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ

ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអរ ដែលកិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំ ខ្ញុំបានលើកទឹកចិត្តសហរដ្ឋអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ ខ្ញុំបានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗ។ ខ្ញុំក៏បានចូលរួមពិភាក្សាអំពីបញ្ហាបន្ទាន់នៅក្នុងតំបន់ និងបានបង្ហាញនូវភាពជឿជាក់ថា ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក នឹងផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់ដល់ការកសាងសហគមន៍អាស៊ាន។

This morning, I virtually attended the Special ASEAN-U.S. Foreign Ministers’ Meeting, which was co-chaired by H.E. Mr. Saleumxay KOMMASITH, Minister of Foreign Affairs of the Lao People’s Democratic Republic, and H.E. Mr. Antony Blinken, Secretary of State of the United States of America.
In the meeting, I encouraged the U.S. to contribute to ASEAN’s efforts to end the COVID-19 pandemic, while also stressing the importance of vaccine multilateralism and equal access to affordable and efficient vaccines. I shared other Ministers’ concern on increasing complexities of the challenges arising from geopolitical competition, trade and tech war, climate change and other threats. I also joined in discussing pressing issues in the region, and expressed confidence that the enhanced ASEAN-U.S. partnership will significantly benefit ASEAN Community building.

adm

Leave a Reply

Your email address will not be published. Required fields are marked *