ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ បញ្ជាក់ថាកម្ពុជាប្រឆាំងដាច់ខាត ការប្រើប្រាស់កម្លាំងមួយទៅលើប្រទេសមួយទៀត

 

ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាត ការប្រើប្រាស់កម្លាំងមួយទៅលើប្រទេសមួយទៀត ដែលនិយាយជារួមគឺ គឺប្រឆាំងនឹងការឈ្លានពានទាំងឡាយនៅកាន់ប្រទេសមួយទៀត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា។

សម្តេចបញ្ជាក់ថា មានអ្នកបបួលកម្ពុជាឲ្យបោះឆ្នោតអនុប្បវាតលើបញ្ហារុស្ស៊ី និងអ៊ុយក្រែន។ សម្តេចបញ្ជាក់ថា កម្ពុជាបន្តបោះដូចនៅ UN នាពេលកន្លងទៅ គឺបោះឆ្នោតប្រឆាំងការឈ្លានពាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *