ព័ត៌មានសុខភាព និងសម្រស់

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន និងសហការី បានចុះពិនិត្យ​ការផ្តល់​សេវា​សុខាភិបាល​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាព និងពិនិត្យមើលការសាងសង់អាគារមណ្ឌលសុខភាពថ្មី

(កំពត) ៖នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា​ ឆ្នាំ​២០២៣ ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ អមដំណេីរ​ដោយ​លោក​ សោ​ សាមុឺឌី​ ប្រធាន​រដ្ឋបាល​របស់​មន្ទីរ​,លោកប្រធានសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច បានចុះពិនិត្យ​ការផ្តល់​សេវា​សុខាភិបាល​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ និងសួរសុខទុក្ខដល់មន្ត្រីនៅតាមមណ្ឌលសុខភាព និងពិនិត្យមើលការសាងសង់អាគារមណ្ឌលសុខភាពថ្មីរបស់មណ្ឌលសុខភាពបឹងសាលា ​ក្នុង​មូលដ្ឋាន​ស្រុកកំពង់ត្រាច ( មណ្ឌលសុខភាពឬស្សីស្រុកខាងកើត មណ្ឌលសុខភាពបឹងសាលា និងមណ្ឌលសុខភាពឬស្សីស្រុក ) ។  

Read more
ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

តារា​សម្តែង​និង​បង្ហាញ ​ម៉ូត​កញ្ញា​ម៉ៃ​ប៊ី​កំពុង ​អង្រួន​ចិត្ត​អ្នកគាំទ្រ​

ភ្នំពេញ​៖​នៅលើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​មើលឃើញ​មាន​សារព័ត៌មាន​និង​មហាជន​ជាច្រើន​ចាប់អារម្មណ៍​នៅពេល​តារា​សម្តែង​និង​បង្ហាញ​ម៉ូត​កញ្ញា ម៉ៃ​ប៊ី លេង​បញ្ចេញ​សម្រស់​ក្នុង​ឈុត​សិច​ស៊ី​ហើយ​អ្វីដែល​ពិសេស​មើលឃើញ​រូបសាក់​ត្រង់ចំណុច​ល្អៗ​។​ ​រូបថត​សិច​ស៊ី​ជាច្រើន​របស់​កញ្ញា ម៉ៃ​ប៊ី​ត្រូវបាន​បង្ហោះ​និង​មាន​សារព័ត៌មាន​ច្រើន​បាន​ចុះផ្សាយ ជា​បន្តបន្ទាប់ ក្រោយ​តារា​ស្រី​រូបនេះ​បាន​ទម្លាយ​សកម្មភាព​ថ្មី​ក្នុង​ឈុត​ប៊ី​គី​នី បង្អួត​សម្រស់ សិច​ស៊ី ហើយ​អ្វីដែល​ពិសេស​សម្រាប់​មហាជន​ឬ​ប្រុសៗ​នោះ​ចាប់អារម្មណ៍​ទៅលើ​រូបសាក់ លើ​ដងខ្លួន ត្រង់ចំណុច​សំខាន់ៗ​។​ ​ ការ​កាច់រាង​បង្អួត​ដងខ្លួន​ក្នុង​ឈុត​ប៊ី​គី​នី​លើក​នេះ តារា​ស្រី​រូបនេះ​ពិតជា​ធ្វើឱ្យ​ផ្ទុះ​ការចាប់ អារម្មណ៍​លើ​នាង ខ្លាំង​គ្រាន់បើ ដោយ​ម្នាក់ៗ​ខ្លះ រហូតដល់​ថ្នាក់​ពង្រីក​រូប​មើលទៅ​ហើយ​។​ជាថ្មីទៀត​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​បើ​មើលរូប​របស់​នាង​ក្នុងចំណោម​រូប​សិច​ស៊ី ជាច្រើន មាន​រូប​ខ្លះ​ស្ទើរតែ​បញ្ចេញ​សាច់​ដងខ្លួន​ទាំងអស់ ។ ចំណែក​រូប​ខ្លះទៀត​កាចរាង​ចុះ ឡើង​ធ្វើ​ទឹកមុខ​ស្រទន់​ជាមួយ​ភាព​សិច​ស៊ី ពិតជា​អង្រួន​ចិត្ត​អ្នកគាំទ្រ​ជាមិនខាន​។​ ​បើទោះបី​ជាមាន​អ្នក​ទើសចិត្ត អ្នក​រិះគន់ យ៉ាងណា​ក៏​តារា​ស្រី​រូប​មិន​ខ្វល់​មិន​តប​អ្វី​ឡើយ​ដោយ គ្រាន់​ផ្ញើរ​សារ​ខ្លីៗ​បែប​សប្បាយ​ទៅវិញ​។​អម​លើ​រូប​សិច​ស៊ី​របស់​នាង ម៉ៃ​ប៊ី បានសរសេរថា “​ទោះ​ពេលវេលា​វិល​ថយក្រោយ​១០០០​ដង ក៏​ខ្ញុំ​នៅតែ​រើសយក​អ្នក​”​។​ ​សូមបញ្ជាក់ថា កញ្ញា ម៉ៃ​ប៊ី ជា​តារា​បង្ហាញ​ម៉ូត​ដែល​ប្រជាប្រិយ​ខ្លាំង​លើ​ឈរ​តំណែង​តារា​ស្រី ហ៊ាន​ថត​សិច​ស៊ី មិន​ថា​ថត​រឿង ថត​បទ​ចម្រៀង ឬ ដើរ​ម៉ូត​ឡើយ​នាង​តែងតែ​មិន​ខ្លា​ចការ បញ្ចេញ​ដងខ្លួន​របស់​នាង​ឡើយ​។ នាង​ក៏​ត្រូវបាន​ផលិតករ​ជាច្រើន ពេញចិត្ត​យក​នាង​ថតកុន ដើរតួ​ស្រី​ជាច្រើន មិន​ថា​តួ​កាច និង​ស្លូត​ឡើយ​។ នាង​ក៏​តារា​ស្រី​ម្នាក់​រាប់អាន​ជិតស្និត​នឹង តារា​ស្រី ជា ម៉ា​រី ដែល​កំពុង​ផ្ទុះ​ការរិះគន់​រឿង​ព័ត៌មាន​ស្លៀក​ប៊ី​គី​នី​ធ្វើ​ខួបកំណើត​កាល

Read more
ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាព និងសម្រស់

ស្នេហា​ស្រីស្រឡាញ់ស្រី​​គូស្នេហ៍​ ម្ខាងជ្រើសរើស​ចងក​សម្លាប់ខ្លួន​

បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូច​ស្នេហា​នាង​ទាវ​,​នាង​ក​ង្រី​,​នាង​វិធា​វី​…​នាង​សូលី​យ៉េត​ដែរ​ជា​កម្លាំង​ប្រតិកម្ម​នឹង​ទំនៀម​នំ​មិនធំ​ជាង​នាឡិ ហើយ​មេបា​បំបែក​មិនឱ្យ​ស្រឡាញ់គ្នា​នោះ ។​ អក្ខរា​ស្នេហា​បណ្តាំ​ទុក​មុន​អត្តឃាត​ដោយ​ចង ក​តួអង្គ​ស្រី​ដែល​ចាត់ទុក​ខ្លួន​ជា​បង​បានសរសេរថា ៖” បង​លា​អូន​ហើយ ។​បើ​មាន​ជាតិ​ក្រោយ បង​នឹង​ជួប​អូន​ទៀត​…” ។​ជំងឺ​ស្នេហា​ដាច់បង្ហៀរ​នោះ បាន​រុញ​សម្ពាធ​ឱ្យ​តួអង្គ​ស្រី​ជា​បង​ចង ក​សម្លាប់ខ្លួន ចោល​តួ​អង្គជា​ស្រីអូន​កាលពី​ម៉ោង ៧​យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២០ ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ ​ស្ត្រី​ម្តាយ​ឈ្មោះ​ហ៊ា​រ៉ា​ន​អាយុ​៥៦​ឆ្នាំ​ត្រូវជា​ម្ដាយបង្កើត​ជនរងគ្រោះ​បាន​ប្រាប់ថា​៖​កូនស្រី​អ្នកស្រី​បាន​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា​។​អ្នកស្រី​អប់រំ​ទូន្មាន​បំបែក​ពង្រត់​គ្រប់​វិធី​និង​មធ្យោបាយ​ក៏​នៅតែ​មិន​ដាច់​ឡើយ​។​កូនស្រី​អ្នកស្រី​មានឈ្មោះ ភឺស ស្រី​នី ភេទ​ស្រី អាយុ ២២ ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​អ្នកស្រី​បាន​ហៅ ប្ដី​ឈ្មោះ ឡា លើ​ត អាយុ ៥០ ឆ្នាំ​ឱ្យជួយ​បីកូន​ស្រី​ជាទី​ស្រឡាញ់​ដាក់ចុះ​មកលើ​ក្ដារ​តែ​នាង​បាន​។​ការស្លាប់​នេះ​បើ​យោង​ខ្លឹម​ស​យោង​កំណត់ហេតុ​របស់​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា​នេះ​គឺ​ធ្វើអត្តឃាដ​មែន​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទេ​៕

Read more