ព័ត៌មានស៊ើបអង្កេត

អធិការងម្នាក់ទទួលផែនព្រហ្មទណ្ឌឈ្មោះ កាំង គឹមហុង បើកល្បែងស៊ីសងខាងក្រោយផ្ទះលេងយ៉ាងរលូន ហើយភ្នាល់ក្នុងមួយគួ ៗរាប់ពាន់ដុល្លារតើថ្នាក់លើមានដឹងរឺទេ……?

ខេត្តកំពង់ចាម៖ ប្រភពច្បាស់ការណ៍ បានបង្ហើបថា លោកអធិការរងស្រុកជើងព្រៃម្នាក់ ទទួលផែនព្រហ្មទណ្ឌ ឈ្មោះកាំង គឹមហុង   បានបើកល្បែងស៊ីសងនៅខាងក្រោយផ្ទះរបស់ខ្លួន  (បាញ់អាប៉ោង ជល់មាន់)  ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម យ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់ប្រាក់ចាប់ពី ៣០០០ដុល្លារ ទៅ៥០០០ដុល្លារ ។

តាមប្រភពសូមមិនបង្ហាញ អត្តសញ្ញាណ បានឲ្យដឹងថា  លោកអធិការរងស្រុកជើងព្រៃទទួលផែនព្រហ្មទណ្ឌ  ឈ្មោះកាំង គឹមហុង   បានបើកល្បែងស៊ីសងនៅទីតាំងផ្ទះរបស់ខ្លួន នៅក្រោយហាងលក់បាយយីហោ៩៩   ដោយចាប់បើកពីម៉ោង១១ ថ្ងៃត្រង់ រហូតដល់ល្ងាច  យ៉ាងគឃ្លើនមិនខ្លាចច្បាប់ទេ ដោយសំអាងថា ខ្លួនជាអធិការរង មានអំណាចពេញដៃ ហើយកន្លងមកកូនចៅរបស់អធិការរូបនេះ បានដេញវាយអ្នកកាសែត ដែលផ្សាយពីបទល្មើសរបស់ខ្លួន។

ពលរដ្ឋសំណូមពរដល់លោកវរសេនីយ៍ទោ នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ
លោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម មេត្តាចុះបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង  កុំឲ្យអធិការរងស្រុកជើងព្រៃ ឈ្មោះកាំង គឹមហុង  ធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងតាមទំនើងចិត្តបែបនេះទៀត។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

adm

Leave a Reply

Your email address will not be published. Required fields are marked *