ព័ត៌មានស៊ើបអង្កេត

លោក ខាត់ សារត្ន័ នាយប៉ុស្តិ៍ នគ របាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ល្បីគាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ!

(ស្វាយរៀង)៖ អ្នកដំណើរជាតិ និងអន្តរជាតិ ជាពិសេសពលរដ្ឋខ្មែរ ដែលត្រូវទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅ”ក្រុងហូជីមិញ”ប្រទេសវៀតណាម ។
បានរអ៊ូរទាំពីការធ្វើដំណើរ ទៅមក ដោយឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ គឺចំណាយប្រាក់អស់ច្រើន រាប់១០០$(ដុល្លារ)ក្នុងម្នាក់ៗ ពីលើតម្លៃប្រាក់ឈ្នួលរថយន្ត សម្រាប់អ្នកអត់មានលិខិតឆ្លងដែន(ប៉ាស្ព័រ)។
មិនតែប៉ុណ្ណោះ សូម្បីអ្នកមានលិខិតឆ្លងដែន(ប៉ាស្ព័រ) ក៍ត្រូវចំណាយលើសេវា បោះត្រា ពេលចេញទៅ២០$ មកវិញ២០$ ពីលើតម្លៃប្រាក់ឈ្នួល រថយន្តជាក់ស្ដែងៈទៀតផង។

ករណីនេះលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអាចសុំការអត្ថាធិប្បាយបានទេ។

ជាក់ស្ដែងៈ អ្នកបើករថយន្តស៊ីរ៉ែនពេទ្យ បានអះអាងថាៈ ជារៀងរាល់លើក ខ្លួនដឹកភ្ញៀវ ពីកម្ពុជាទៅ ក្រុងហូជីមិញ ប្រទេសវៀតណាម។
គឺយកប្រាក់ឈ្នួលថ្លៃឡាន ក្នុងម្នាក់ៗ ១០០$ ក្នុងនោះអ្នកអត់លិខិតឆ្លងដែន(ប៉ាស្ព័រ) ។
ត្រូវបង់ចំនួន១០០$ បន្ថែមទៀត ពីលើតម្លៃឈ្នួលរថយន្ត សម្រាប់យកមករត់ការ បង់ជូននគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមការគ្រប់គ្រងរបស់លោក ខាត់ សារ័ត្ន អញ្ចឹងសរុបទាំងទៅវៀតណាម និងត្រឡប់មកខ្មែរវិញ ក្នុងម្នាក់ៗអស់៤០០$។

ទន្ទឹមនិងនោះ អ្នកបើករថយន្តតាកស៊ី កម្ពុជា ដោយសាងបន្តគ្នា ជាមួយរថយន្តតាកស៊ីវៀតណាម ។
បានលើកឡើងថាៈ ជារៀងរាល់លើកពួកខ្លួនដឹកភ្ញៀវពីកម្ពុជា ទៅ”ក្រុងហូជីមិញ”។
គឺបានកំណត់យកថ្លៃពីភ្ញៀវ ក្នុងម្នាក់ៗ ៥០$ សម្រាប់អ្នកមាន(ប៉ាស្ព័រ) ពេលចេញទៅវៀតណាម ១ជើង លុះត្រឡប់មកវិញ៥០$ទៀត។

អ្នករត់តាកស៊ីបន្តថាៈ ជាក់ស្ដែងថ្លៃឈ្នួល រថយន្តទាំងខាងខ្មែរនិងវៀតណាម អស់ម្នាក់ៗ២៥$ទេ។
រីឯ២៥$ទៀត សម្រាប់យកទៅ រត់ការបង់លុយឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។

ក្នុងនោះបើអ្នកអត់មាន(ប៉ាស្ព័រ) ខ្លួននិង កំណត់យកចំនួន១២៥$ ក្នុងម្នាក់ៗ សម្រាប់មួយជើង លុះពេលត្រឡប់មកវិញ យក១២៥$ទៀត។

អ្នករត់តាកស៊ីៈ ការកំណត់យកលុយពីភ្ញៀវច្រើនបែបនេះ គឺមិនមែនដោយសារថ្លៃឈ្នួលរថយន្តទេ។
ពោលគឺៈ ខ្លួនត្រូវរត់ការបង់លុយឱ្យនគរបាលព្រំដែន ទាំងខាងកម្ពុជា-និងវៀតណាម ។
ដែលនៅប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត អស់ចំនួន១០០$ក្នុងភ្ញៀវម្នាក់ៗ លុះមកវិញបង់១០០$ទៀតក្នុងម្នាក់ៗទៀត។

ចំណែកបុគ្គលិក”រថយន្តក្រុង”ឯនេះបានបញ្ជាក់ថាៈ ប្រាក់ឈ្នួលសម្រាប់ក្រុមហ៊ុនខ្លួន ដែលដឹកភ្ញៀវពីភ្នំពេញទៅ”ក្រុងហូជីមិញ”គឺក្នុងម្នាក់ៗចំនួន១៥$ទេ ។
ប៉ុន្តែក្រុមហ៊ុនត្រូវលក់ សំបុត្រឱ្យភ្ញៀវរហូតដល់ ៣៥$ក្នុងម្នាក់ ដោយ២០$ សម្រាប់រត់ការបង់ឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។
បុគ្គលិក ដដែលបន្តថាៈ អ្នកអត់(ប៉ាស្ព័រ)ទៅក្រុងហូជីមិញ អស់៧៥$ មកវិញអស់៧៥$ទៀត ខណៈតម្លៃឈ្នួលរថយន្តត្រឹមតែ១ជើង១៥$ប៉ុណ្ណោះ។

ជាក់ស្ដែងៈ ក្នុងមួយថ្ងៃៗមានអ្នកដំណើររាប់ពាន់នាក់ ដែលត្រូវធ្វើដំណើរចេញចូលឆ្លងដែន ទៅមកប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។
ជាហេតុនាំឱ្យលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។
អាចប្រព្រឹត្តអំពើពុករលួយ គាបយកលុយ ពីការធ្វើដំណើរ បានរាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីបែងចែកបក្ខពួកខ្លួន។

រាល់ការចោទប្រកាន់ទាំងនេះ នៅថ្ងៃទី០៣.០៧.២០២២«សារព័ត៌មាន»មិនអាចសុំការបកស្រាយ ពីលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានទេ។
ករណីនេះ«អង្គភាពសារព័ត៌មាន» រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត!។

ទោះជាយ៉ាងណាក៍ដោយៈ ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេស អ្នកជំងឺដែលត្រូវទៅព្យាបាលនៅ ក្រុងហូជូមិញប្រទេសវៀតណាម ។

សូមស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិចារណាឡើងវិញ ចំពោះសកម្មភាព របស់លោក ខាត់ សារ័ត្ន រួមនិងមន្ត្រីក្រោមឱវាទ ដែលកំពុងប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីការធ្វើដំណើរ បណ្ដាលឲ្យជះឥទ្ធិពលអាក្រក់ ប៉ះពាល់សតិអារម្មណ៍ភ្ញៀវជាខ្លាំង៕ប្រភព ដើមរាំង

adm

Leave a Reply

Your email address will not be published. Required fields are marked *