(ភ្នំពេញ)៖ ដោយទទួលបានបញ្ជាដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:៣០នាទី កម្លាំងគណ:បញ្ជាការរដ្ឋបាលខណ្ឌដឹកនាំ ដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ បានឆ្មក់បង្ក្រាបជាក់ស្តែងទីតាំងក្លឹប ប៊្លូូឆីលី ស្ថិតនៅផ្ទះលេខ ៣៦ ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ដែលពពាក់ពពូនមនុស្សប្រុសស្រីផឹកសុី ខុសពីគោលការណ៏ណែរនាំលេខ២៧៣/២១ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។
កិច្ចប្រតិបត្តិការនោះឃាត់ខ្លួនមនុស្សនៅនិងកន្លែងចំនួន ៦០នាក់(ស្រីចំនួន២១នាក់)ក្នុងនោះជនជាតិបរទេសចំនួន ២៦នាក់(ស្រីចំនួន១៤នាក់)ដកហូតមធ្យោបាយធ្វើដំណើរចំនួន ១១គ្រឿង(ម៉ូតូ១០គ្រឿង និងរថយន្ត ០១គ្រឿង។
ឃាត់ខ្លួនមេកាឈ្មោះ ខែម សុខា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មនុស្សដែលឃាត់ខ្លួនទាំង ៦០នាក់ និងមធ្យោបាយត្រូវបានយកមករក្សាទុកនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕