ព័ត៌មានសិល្បះនិងកីឡា

ការប្រកួតពានរង្វាន់ “កងរាជអាវុធហត្ថរាជធានីភ្នំពេញ” ទាំង បាល់ទាត់ និង បាល់ទះ បានរកឃើញក្រុមឡើងទៅវគ្គខ្វែង ៨ក្រុម ហើយ!

ចាប់តាំងពីធ្វើពិធីបើកវគ្គ និងចាប់ឆ្នោតចាប់ក្រុមប្រកួត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែត្រូវជ្រើសរើសថ្ងៃប្រកួតដំបូងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ការប្រកួតពានរង្វាន់ បាល់ទាត់ និង បាល់ទះ របស់ “កងរាជអាវុធហត្ថរាជធានីភ្នំពេញ” ក្រោមការផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលការប្រកួតទាំងពីរប្រភេទកីឡានេះ មានក្រុមកីឡាករចូលរួមចំនួន៣២ក្រុម ក្នុងនោះ វិញ្ញាសាបាល់ទាត់ មាន ១៤ក្រុម និង វិញ្ញាសាបាល់ទះ មាន ១៨ក្រុម សរុបកីឡាករចូលរួមទាំងអស់ មានចំនួន ៣៩០នាក់ ដោយក្នុង ១វិញ្ញាសា បែងចែកជា ២ពូលដូចៗគ្នា។ មកដល់ថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញទាំង ០២វិញ្ញាសា រួចមក សម្រាប់ក្រុមលេខ១ ដល់ លេខ៤ នៅវគ្គសន្សំពិន្ទុ តាមពូលនីមួយៗ នឹងមានកៅអីទៅកាន់វគ្គខ្វែង ៨ក្រុម

Read more
ព័ត៌មានសិល្បះនិងកីឡា

ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវង ទទួលបានពានរង្វាន់ថ្នាក់ជាតិលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣

ព្រៃវែង៖ រដ្ឋបាលស្រុកព្រះស្តេច រួមទាំងលោកគ្រូ អ្នកគ្រូ បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីបាល់ទាត់លេខ១ របស់ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវង ដែលទទួលបានពានរង្វាន់ថ្នាក់ជាតិលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ ដោយការប្រគួតកាលពីថ្ងៃទី ១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលពិធីនេះធ្វើនៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។  ថ្លៃនៅក្នុងឱកាសនោះផងដែរឯកឧត្តម កុយ ប៊ុនធន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច តំណាងឯកឧត្តម ហ៉ឺ បាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច សូមកោដសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេងសម្រាប់ស្រុកព្រះស្តេចនេះ។  ឯកឧត្តមក៏សំណូមពរដល់ក្រុមកីឡាការិនី ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀតដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀត។  ឯកឧត្តមក៏បានសំណូមពរដល់កីឡាករ   កីឡាការិនីទាំងអស់ពេលដែលសម្រាកពីការហ្វឹកហាត់ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណែកវិជ្ជា ឲ្យកាន់តែខ្លាំងឡើង បន្ថែមទៀត។  លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេចបានមានប្រសាសន៍លើកឡើងផងដែរថា កីឡា គឺរស់ក្នុង ក្រោមសន្តិភាពបើមិនមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ យើងក៏គ្មានកីឡានោះដែរ។ ហើយកីឡានេះផងដែរ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ដល់ប្រទេសជាតិ ក៏ដូចជាជួយឲ្យប្អូនៗក្មួយៗជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយភូមិផ្សេងៗ ព្រមទាំងនាំមកនូវសុខភាពនោះផងដែរ។  សូមបញ្ជាក់ផងដែរថា៖

Read more
ព័ត៌មានសិល្បះនិងកីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក់ថា គោលបំណងនៃការរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះឆ្នាំនេះ ក៏ដូចជាឆ្នាំមុនដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកផ្ទាល់ ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ។ #PhnomPenhGRKThanks for

Read more
ព័ត៌មានសិល្បះនិងកីឡា

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើU22 របស់កម្ពុជាមិនឆ្លងវគ្គចែកពូល

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើក្រុមជម្រើសជាតិអាយុក្រោម២២ (U22) របស់កម្ពុជា មិនអាចឆ្លងវគ្គចែកពូលក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមទេនោះ។ ពីរប្រកួតដំបូង កម្ពុជា ឈ្នះមួយប្រកួត ស្មើមួយប្រកួត មាន ៤ពិន្ទុក្នុងដៃ បន្តឈរកំពូលតារាងក្នុងពូលអេ។ ទោះយ៉ាងណាកម្ពុជា ត្រូវការឈ្នះ ក្នុងជំនួបជាមួយ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដើម្បីធានាអាចឆ្លងផុតវគ្គចែកពូល ឬឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លោកបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។ «បើការប្រកួតក្នុងគ្រុប ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សៅ សុខា។ លោកបន្តថា បើមានករណីនោះកើតឡើង លោកនឹងស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត បោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ លោក សៅ សុខា បានសូមប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបលោកអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ។

Read more
ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត

(ភ្នំពេញ)ចេញផ្សាយ ថ្ងៃទី 21 ខែមិនា ឆ្នាំ2023 ភ្នំពេញ៖នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស ដ៏ទៃទៀតយ៉ាងច្រើនកុះករ។ លទ្ធផលនៃការប្រកួតក្នុងចំណោមក្រុមកីឡាតំណាង០៩ក្រុងស្រុក នៃខេត្តបន្ទាយមានជ័យ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្រុកម៉ាឡៃ, លេខ២ បានទៅលើក្រុមកីឡាករ ក្រុងសិរីសោភ័ណ

Read more
ព័ត៌មានសិល្បះនិងកីឡា

មិនសរសើរមិនបាន! Mbappe យកប្រាក់រង្វាន់របស់ខ្លួនទាំងអស់បរិច្ចាគជួយកុមារក្រីក្រ

បន្ទាប់ពីបញ្ចប់រដូវកាល World Cup 2022 កីឡាករវ័យក្មេង Kylian Mbappe បានសម្រេចចិត្តយកប្រាក់រង្វាន់របស់ខ្លួន ផ្ដល់ជូនដល់មូលនិធិដើម្បីជួយដល់កុមារនៅអាហ្វ្រិក។ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ក្ដៅគគុកជាមួយអាហ្សង់ទីន Mbappe បានធ្វើឱ្យអ្នកគាំទ្ររាប់សិបលាននាក់សប្បាយចិត្ត និងមានមោទកភាពជាខ្លាំង នៅពេលដែលខ្សែប្រយុទ្ធបារាំងរូបនេះសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ទាំងអស់ ក្នុងរដូវកាល World Cup ទៅជួយដល់កុមារក្រីក្រ។ យោងតាមការចែករំលែករបស់ Mbappe ជាមួយអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកបាននិយាយថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់ចំនួន ៤សែនដុល្លារអាមេរិក ដើម្បីបរិច្ចាគដល់មូលនិធិសប្បុរសធម៌ផ្គត់ផ្គង់កុមារខ្សត់ខ្សោយនៅអាហ្វ្រិក។

Read more
ព័ត៌មានសិល្បះនិងកីឡា

League Cup ៖ Man Utd ឡើងវគ្គ ៤ក្រុមក្រោយឈ្នះ Everton ចុងម៉ោង

ឡុងដ៍ ៖ ក្រុមបិសាចក្រហម Manchester United ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup (Carabao Cup) ក្រោយបំបាក់ម្ចាស់ផ្ទះ Everton ២-០ ដោយការស៊ុតបញ្ចូលទីម្នាក់១គ្រាប់ពីសំណាក់ Edinson Cavani និង Anthony Martial ចុងម៉ោងកាលពីយប់មិញ។ ខ្សែប្រយុទ្ធ Edinson Cavani រកគ្រាប់បើកឆាកនៅនាទី៨៨ ពីការបញ្ជូនរបស់ Anthony Martial។ ចំណែក កីឡាករបារាំង Martial ធ្វើបានសម្រេចគ្រាប់បាល់ខ្លួនឯង ១គ្រាប់ផងដែរនៅនាទី៩០+៦ ក្រោយទទួលបានពី Marcus Rashford។ តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានធ្វើឲ្យ Man Utd ឡើងទៅវគ្គ ៤ក្រុមចុងក្រោយនៃ League Cup ជាលើកទី១៦ ឈរនៅលំដាប់ លេខ២ បន្ទាប់ពី Liverpool ដែលធ្វើបាន ១៧ដងជាប្រវត្តិសាស្ត្រ។ Manchester United ត្រូវប៉ះក្រុមការពារតំណែងជើងឯក Manchester City

Read more
ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាព និងសម្រស់

ស្នេហា​ស្រីស្រឡាញ់ស្រី​​គូស្នេហ៍​ ម្ខាងជ្រើសរើស​ចងក​សម្លាប់ខ្លួន​

បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូច​ស្នេហា​នាង​ទាវ​,​នាង​ក​ង្រី​,​នាង​វិធា​វី​…​នាង​សូលី​យ៉េត​ដែរ​ជា​កម្លាំង​ប្រតិកម្ម​នឹង​ទំនៀម​នំ​មិនធំ​ជាង​នាឡិ ហើយ​មេបា​បំបែក​មិនឱ្យ​ស្រឡាញ់គ្នា​នោះ ។​ អក្ខរា​ស្នេហា​បណ្តាំ​ទុក​មុន​អត្តឃាត​ដោយ​ចង ក​តួអង្គ​ស្រី​ដែល​ចាត់ទុក​ខ្លួន​ជា​បង​បានសរសេរថា ៖” បង​លា​អូន​ហើយ ។​បើ​មាន​ជាតិ​ក្រោយ បង​នឹង​ជួប​អូន​ទៀត​…” ។​ជំងឺ​ស្នេហា​ដាច់បង្ហៀរ​នោះ បាន​រុញ​សម្ពាធ​ឱ្យ​តួអង្គ​ស្រី​ជា​បង​ចង ក​សម្លាប់ខ្លួន ចោល​តួ​អង្គជា​ស្រីអូន​កាលពី​ម៉ោង ៧​យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២០ ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ ​ស្ត្រី​ម្តាយ​ឈ្មោះ​ហ៊ា​រ៉ា​ន​អាយុ​៥៦​ឆ្នាំ​ត្រូវជា​ម្ដាយបង្កើត​ជនរងគ្រោះ​បាន​ប្រាប់ថា​៖​កូនស្រី​អ្នកស្រី​បាន​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា​។​អ្នកស្រី​អប់រំ​ទូន្មាន​បំបែក​ពង្រត់​គ្រប់​វិធី​និង​មធ្យោបាយ​ក៏​នៅតែ​មិន​ដាច់​ឡើយ​។​កូនស្រី​អ្នកស្រី​មានឈ្មោះ ភឺស ស្រី​នី ភេទ​ស្រី អាយុ ២២ ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​អ្នកស្រី​បាន​ហៅ ប្ដី​ឈ្មោះ ឡា លើ​ត អាយុ ៥០ ឆ្នាំ​ឱ្យជួយ​បីកូន​ស្រី​ជាទី​ស្រឡាញ់​ដាក់ចុះ​មកលើ​ក្ដារ​តែ​នាង​បាន​។​ការស្លាប់​នេះ​បើ​យោង​ខ្លឹម​ស​យោង​កំណត់ហេតុ​របស់​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា​នេះ​គឺ​ធ្វើអត្តឃាដ​មែន​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទេ​៕

Read more