សៀមរាប% បទល្មើសនេសាទគ្រប់ប្រភេទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប មិនអាចបញ្ចប់បាននោះទេ បើមន្ត្រីជលផលនៅតែបន្តប្រព្រឹត្តអំពើពុករលួយដើរយកលុយពីបទល្មើសនេសាទ គ្រប់ប្រភេទ។ ករណីនេះវាក្លាយទៅជាទម្លាប់សម្រាប់មន្ត្រីជលផល ជាពិសេសនៅភូមិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផល និង ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។ មន្ត្រីនៅក្រោមឱវាទជាពិសេស ខាងជលផលនោះខ្សឹបខ្សៀវថា ផលប្រយោជន៍មួយចំនួនក្រៅពីបានចែករំលែកឲ្យ នាយខណ្ឌរដ្ឋបាលជលផលហើយនោះ ក៏មានទម្លាក់បន្តទៅលោកប្រធានមន្ទីរកសិកម្ម ផងដែរ។ ក្រុមអ្នកនេសាទល្មើសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប បានទម្លាយរឿងអាស្រូវមន្ត្រីជលផល២រូបនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្តសៀមរាប កំពុងតែច្បាមប្រមូលលុយយ៉ាងមមាញឹកគគ្រឹកគគ្រេងពីអ្នកនេសាទដែលប្រកបរបរ រកទទួលទានលក្ខណៈនេសាទដាក់ឆ្នុកនិងអូសលៀស ក្នុងតម្លៃដូរជាថ្នូរក្នុង១ទូកគិតជាលុយក្នុងមួយខែតម្លៃចំនួន ១០០ដុល្លារ។ សាកគណនាមើលថា តើចំនួនទូកដែលកំពុងប្រព្រឹត្តបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបខេត្តសៀមរាបមានប៉ុន្មានគ្រឿងទៅ? ដូច្នេះក្រៅពីអ្នកប្រព្រឹត្តល្មើសផ្ទាល់ ជាមួយអ្នកនេសាទមេដឹកនាំផ្នែកជលផលគឺលោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផល និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ត្រូវគេអះអាងថា បានសើមមាត់សើមកដែរ។ ប្រភពបានឲ្យដឹងថា មន្ត្រីជលផល២រូបកំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតយ៉ាងមមាញឹកប្រមូលលុយពីប្រជានេសាទដាក់ឆ្នុក និងឧបករណ៍អូសលៀសដែលស្ថិតនៅចំណុចភូមិជ្រោយសរកោះដាច់ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ ប្រភពអ្នករកស៊ីបទល្មើសទាំងនោះបានឲ្យដឹងឈ្មោះមន្ត្រីរដ្ឋបាលជលផល២រូបគឺ ឈ្មោះ ស ម៉ាប់ មន្ត្រីជលផលខេត្តសៀមរាប
Read moreព័ត៌មានស៊ើបអង្កេត
លោក អន សុីនួន មេគយខេត្តកណ្ដាលបានដាក់ពង្រាយ កុងត្រូលជជុះស្ទើគ្រប់ច្រកល្ហកដើម្បីឲ្យបក្សពួកកៀបយកលុយពីអាជីវករដឹកទំនិញនិងបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងពេញបន្ទុក
កណ្តាល៖ក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើចេញ ពីប្រទេសវៀតណាម ចូលមកកម្ពុជា បានត្អូញត្អែរគ្រប់ៗគ្នាថាពួកគាត់ រកប្រាក់ចំណេញបានតិចហើយត្រូវចំណាយលុយបង់ឲ្យមន្ត្រីគយថែមទៀតផង។ លោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ(កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាលកម្លាំង ដែលជាដៃជើងរបស់គាត់ ឱ្យចាំដេញតាមនិងកាក់ស្ទាក់រថយន្តដើម្បីទារយកលុយចូលហោប៉ៅយ៉ាងពេញបន្ទុកដោយពុំមាន ចេញវិក្កយបត្រឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីទេពោលគឺចាំយកលុយស្រស់ៗតែម្ដង ក្រោមហេតុផល”ត្រួតពិនិត្យឯកសារពន្ធជាក់ស្ដែងៈលោក អន ស៊ីនួន ដាក់ស្នាក់ការជាច្រើនមកហើយនៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខវត្តគង្គាស្ទឹង។ ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលភ្នំពេញដើម្បីចែកចាយក្នុងនោះលោក អន ស៊ីនួន បានដាក់ស្នាក់ការកុងត្រូលជជុះនៅផ្លូវជាតិលេខ៨បន្ថែម ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលសម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨ប្រភពពីក្រុមអាជីវករបានឲ្យដឹងថារថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០រៀល ក្នុង១ជើងជាកំហិត។ អាជីវករម្នាក់ង រាល់ថ្ងៃបានប្រើរថយន្តចំណុះ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យកក្នុង១ជើង
Read moreអុញនោះ! រថយន្តលុចសុិស៣៣០ អស់សាំងតាមផ្លូវ ទើបដឹងថាដឹកឈើ
ខេត្ដមណ្ឌលគិរី៖ រថយន្តស៊េរីទំនើបម៉ាក់ឡិចស៊ីសមួយគ្រឿង ដែលផ្ទុកទៅដោយឈើខុសច្បាប់ពេញមួយរថយន្ត ត្រូវសមត្ថកិច្ចស្រុកកែវសីមាបង្ក្រាបបានដោយជោគជ័យ ខណៈដែលរថយន្តនោះអស់សាំងតាមផ្លូវនៅចំនុចក្បែរស្នាក់ការបរិស្ថាន៦៤ ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើលព្រៃឈើនៅស្រុកកែវសីមា បានឲ្យដឹងថា រថយន្តឡិចស៊ីសដឹកឈើខាងលើគឺជាកម្មសិទ្ធិរបស់ឈ្មួញជើងខ្លាំងម្នាក់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលតែងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ថ្ងៃ ដោយជោគជ័យ ប៉ុន្តែលើកនេះមកត្រូវអស់លក្ខ ព្រោះតែអស់សាំង នៅក្បែរស្នាក់ការបរិស្ថាន៦៤ នាយប់ថ្ងៃទី៣០ខែមេសា នេះ។ យោងតាមប្រភពច្បាស់លាស់ពីស្រុកកែវសីមាបានបញ្ជាក់ថា រថយន្តដឹកដែលត្រូវបង្ក្រាប ជារបស់ឈ្មួយឈើល្បីឈ្មោះម្នាក់ឈ្មោះទូ ហើយរថយន្តនេះត្រូវក្រុមអ្នកកាសែត និងមន្ត្រីអង្គការ ដេញប្រផាត់ប្រភីងចាប់តាំងពីទឹកដីស្រុកកែវសីមា រហូតដល់ទឹកដីខេត្តក្រចេះ ទើបរថយន្តដឹកឈើនោះបកត្រឡប់ក្រោយមកអស់សាំងនៅចំណុចក្បែរស្នាក់ការបរិស្ថាន៦៤ក្នុងស្រុកកែវសីមា ៕ដោយសហការី
Read moreឈ្មួញរកសុីឈើក្នុងខេត្តក្រចេះកំពុងតែសម្បាយ ដឹកផលអនុផលព្រៃឈើជាខ្លាំងដោយសម្ថកិច្ចជំនាញអសម្ថភាពក្នុងការបង្រ្កាប
IMG_5905ខេត្តក្រចេះ ៖ ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញជាយូរឆ្នាំចំនួន៤រូបនៅខេត្តក្រចេះរួមមាន : ទី១ឈ្មោះ សឿង ឡុង រស់នៅភូមិដងទង់ ឃុំអាចេន ស្រុកសំបូរ ខេត្តក្រចេះ , ទី២ឈ្មោះ លោកមុន្នី , ទី៣ឈ្មោះ លោកអុង ទី៤លោក ផលវែង ដែលឈ្មួញទាំង៤រូបនេះត្រូវគេស្គាល់ថា គឺជាមន្ត្រីយោធា ហើយមហាជនជាច្រើននៅខេត្តក្រចេះស្គាល់យ៉ាងច្បាស់ថា គឺជាឈ្មួញរកស៊ីឈើដុះស្លែដ៏ល្បីល្បាញជាច្រើនឆ្នាំមកហើយ និងមានការកាក់កបជាខ្លាំង ហើយគ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាបជំនួញរកស៊ីឈើរបស់គាត់ឡើយមិនដឹងថា លោកសានសុវិជ្ជា រួមទាំង មន្ត្រីជំនាញ និងសមត្ថកិច្ចផ្សេងទាំងនោះទទួលបានលាភសក្ការៈពីឈ្មួញទាំងនោះឬយ៉ាងណាទេ ទើបបណ្តោយឲ្យឈ្មួញទាំង៤រូបនេះ រកស៊ីឈើ និងធើ្វការដឹកជញ្ជូនតាមអំពើចិត្តមិនញញើតសមត្ថកិច្ចដូច្នេះ?។ ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង៤១នាទី ឃើញមានការដឹកឈើទាំងរម៉កនិងឡាន បើតាមប្រភពអះអាងថា ឈើទាំងនោះបានដឹកចេញពីចំណុចព្រៃឡង់ ដោយឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការជាច្រើនកន្លែងទៀត និងបានដឹកឆ្លងកាត់ត្រាំដុំយកមកស្តុកទុកនៅផ្ទះបន្ទាប់មកទើបដឹកយកទៅលក់ឲ្យឈ្មួញបន្ត។ បើតាមប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈើឈ្មោះ សឺង ឡុង , ឈ្មោះ លោកមុន្នី ឈ្មោះ លោកអុង
Read moreសត្វខ្ទីង មួយវ៉ូងធំមានចំនួន14ក្បាលនៅក្នុងតំបន់ព្រៃឡង់គ្មានទីជម្រក(Video inside)
ក្រចេះ ថ្ងៃ ទី25មករាឆ្នាំ2023 វេលាម៉ោង05.58នាទីមានសាត្វខ្ទីងមួយវ៉ូងធំមានចំនួន14ក្បាល នៅក្នុងតំបន់ព្រៃឡង់ នៅចំណុចពន្លឺពេជ្រនឹងចំណុចកូល8ជ្រុងស្ថិតនៅក្នុងដែនជម្រកគ្រប់គ្រងរបស់បរិស្ថានកំពតគយ ក្នុងឃុំកំពុងចាមស្រុក សំបូរ ខេត្តក្រចេះគ្មានទីជម្រកដោយសារអ្នកមានលុយនឹងអ្នកមានអំណាចមួយចំនួនឃុបឃិតគ្នាកាប់ទន្រ្ទានដីព្រៃនឹងដាក់គ្រឿងចក្រឈួសឆាយដីព្រៃរាប់សិប្បហត្ថាដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានការរំខានទៅដល់អស់លោកមន្រ្តីបរិស្ថានណាម្នាក់ឡើយ។ការកាប់ទន្រ្ទានដីព្រៃ នឹង ឈួសឆាយដីព្រៃពលរដ្ឋបានដាក់ការសង្ស័យទៅលើមន្រ្តីបរិស្ថានកំពតគយប្រហែលមានការឃុបឃិតគ្នាជាមួយនឹងក្រុមឈ្មួញហើយមើលទៅ បានជាក្រុមឈ្មួញយកគ្រឿងចក្រចូលទៅឈូសឆាយបានដោយរលូនបែបនេះ។ជាចុងក្រោយពលរដ្ឋស្នើសុំឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួបរិស្ថានគែឯកឧត្តមសាយ សំអាល់មេត្តាពិនិត្យទៅលើមន្ត្រីថ្នាក់ក្រោមដួចជាមន្រ្តីបរិស្ថានស្នាក់ការកំពតគយផងទាន…!។ IMG_4307
Read moreកម្លាំងចំរុះ .ចុះបង្រ្កាបបទល្មើសផលអនុផលព្រៃឈើ ដែលក្រុមឈ្មួញយកមកលាក់ទុក។
ក្រចេះថ្ងៃទី 10 ខែមករា ឆ្នាំ2023 វេលាម៉ោង 01,17 នាទី កំលាំងចំរុះរួមមានប៉ូលីសក្រសួងមហាផ្ទៃ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមមានប៉ូលីស សេត្កិចខេត និងកងរាជអាវុធហត្ថស្រុកសំបូរ ខេត្ត ក្រចេះ ចុះបង្រ្កាបបទល្មើសផលអនុផលព្រៃឈើដែលក្រុមឈ្មួញយកមកលាក់ទុកនៅចំណុចជប់ ក្នុងដែនចំរកសត្វព្រៃឡង់ចម្ងាយពីរស្នាក់ការបរិស្ថានកំពូតគួយប្រហែលបីទៅបួនគីឡូម៉ែត្រ ស្ថិតនៅក្នុង ឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ ជាច្រើនម៉ែត្រគីប ឈើទាំងអស់នេះជាប្រភេទឈើគ្រឿងនឹងឈើក្តាដែលជាឈើលេខពី សរុប បកធ្ថមប្រហែលប្រាំ8ទៅ9ម៉ែត្រគីប។រីឯវត្ថុតាងខាងលើត្រូវបានកំលាំងចំរុះប្រគល់ឲ្យទៅបរិស្ថានស្នាកការកំគយរក្សាទុកដើម្បីចាតការណ៍ទៅតាមនីតិវិធីបន្ត ចំណែកឈើទាំងអស់នេះដែក្រុបឈ្មួញយកមកលាក់ទុកបំរុងដឹកចេញយកទៅចែកចាយនៅតាមបណ្តាលខេត្តផ្សេងៗ។ រីឯឈើទាំងអស់នេះដោយគេដឹងថាម្ចាសឈ្មោះ(ចែម៉ាប និងប្តីឈ្មោះសុខនី) រីឯប្តីប្រពន្ធពីនាក់នេះគឺជាមេឈ្មួញដុះស្លែប្រកែខាងកាប់បំផ្លាញព្រៃឈើនៅដែនចំរកសត្វព្រៃឡងរាប់ឆ្នាំមកហើយ។ IMG_4007 មិនតែប៉ុណ្ណោះប្តីប្រពន្ធពីនាក់នេះដាក់កូនចៅអោយយាមឈើរបស់ខ្លួនទៀតផង។បើតាមប្រភពពីរដ្ធបានដាក់ការសង្ស័យប្រហែលជាក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើនៅក្នុងដែនចំរកសត្វព្រៃឡង់ស្ថិតនៅក្នុងដែនការគ្រុបគ្រងរបស់បរិស្ថានកំពតគយ ប្រហែលជាមានការឃបឃឹតគ្នាហើយមើលទៅបានជាពីនាក់ប្តីប្រពន្ធហានដាក់កូនចៅកាប់ដឹកនឹងអាឈើយ៉ាងអនាធិបតេយ្យបែបនេះ ជាចុងក្រោយពលរដ្ឋស្នើសុំឲ្យ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានគឺឯកឧត្តម សា៑យសំអាល មេត្តាជួយដាក់ការតាមដានទៅមន្ត្រីថ្នាក់ក្រោមដូចជាមន្ត្រីបរិស្ថានកំពួតគយផងទៀន។ IMG_3999
Read moreនាយរងការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ឈ្នោះ អ៊ុន សុភាព យកលេសគេចវេសពីការសម្របសម្រួលក្នុងវិវាទដីធ្លីជាមួយម្ចាស់ដី
ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 0882272577=089441848 ដោយ=ស៊ីម ឈុនលី ភ្នំពេញ៖ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានព្យាយាមបដិសេធមិនចូលរួមសម្របសម្រួលក្នុងវិវាទដីធ្លីមួយកន្លែង ដែលសង្ស័យបានមកដោយអំពើទុច្ចរិតបំពានយកដីស្របច្បាប់របស់អ្នកដទៃ ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក អ៊ុន សុភាព មានឋានន្តរស័ក្តិវរសេន៍ទោនៃផែននគរបាលចរាចរណ៍ខេត្តបាត់ដំបង បាននិយាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ពីហេតុផលបែបគេចវេស ដោយយកលេសនេះ លេសនោះ មិនព្រមចូលរួមពិភាក្សារកដំណោះស្រាយ ដូចដែលលោកបានលើកឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងភាគីម្ចាស់ដី កាលពីពេលថ្មីៗកន្លងមកនេះទេ។ យោងតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ក្រោមការអន្តរាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ័ទោ សាត គិមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបង និងតបតាមសំណើរសុំជួយអន្តរាគមន៍ពីមេធាវី តំណាងដោយអាណត្តិឲ្យភាគីម្ចាស់ដី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានការជួបពិភាគ្សាគ្នាមួយរវាងតំណាងភាគីម្ចាស់ដី និងលោក អ៊ុន សុភាព ព្រមទាំងមានមន្ត្រីនគរបាលក្នុងអង្គភាពចូលរួមស្តាប់ និងសម្របសម្រួលផងដែរ។ ប្រភពបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុន សុភាព
Read moreលោក ខៀវ សារឿន មេគយចល័តតំបន់២បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកកាសែត
(ព្រៃវែង) ៖ ប្រភពពីក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញ.រត់ពន្ធទំនិញ ឆ្លងដែនចេញចូលពីប្រទេសវៀតណាម មកកម្ពុជា នឹងពីកម្ពុជា ទៅប្រទេសវៀតណាម ។ បានបង្ហើបថាៈ ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ នោះ។ លោក ខៀវ សារឿន បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកកាសែតនោះអី។ ដោយលោក ខៀវ សារឿន បានកំណត់ឱ្យអាជីវករ ទៅបង់លុយដាក់ខែ នៅផ្ទះរបស់លោក ផ្ទាល់ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ក្រុមអាជីវករបានមន្ថែមឲ្យដឹងទៀតថាៈ កាលពីជំនាន់លោក ផែន ភឿន ជាប្រធានស្នាក់ការតំបន់២!។ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែង ដូចលោក ខៀវ សារឿន នៅពេលនេះទេ..!។ លុះដល់កំឡុង ពាក់កណ្ដាលឆ្នាំ២០២២ លោក ផែន ភឿន បានចូលនិវត្តន៍បាត់ទៅ ហើយលោក ខៀវ សារឿន
Read moreមហាជន ស្នើឯកឧត្ដម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើ ពុករលួយ បើកការស៊ើបអង្កេត ភាពមិនប្រក្រតីរបស់ លោក រស់ សុភា ប្រធានមណ្ឌលអភិវឌ្ឍន៍ សុីម៉ាក់ មរតកតេជោ
ខេត្តបាត់ដំបង÷ស្រុកគាស់ក្រឡ = យើងដឹងហើយថា ស៊ីម៉ាក់ គឺជាអង្គភាព មួយ ដែលបាន ទទួលស្គាល់ ចេញពីរាជរដ្ឋាភិបាល កម្ពុជា និង មានតួនាទី កំចាត់ បោសសំអាត មីន ឬ គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នងប្រទេសកម្ពុជា ។ ក្នុងនោះ ស្ថាប័ន ស៊ីម៉ាក់ បានទទួលការកោតសរសើរ យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ខ្មែរ និង ថ្នាក់ដឹកនាំ បន្ទាប់ពីបាន បោសសំអាតមីន គ្រាប់យុទ្ធភណ្ឌ បានយ៉ាងល្អទូទាំងប្រទេស ។ ក៏ប៉ុន្តែក្នុងនោះ បែរជា សង្កេតឃើញ ថា មានសុីម៉ាក់ មួយចំនួន តូច នៅក្នុងមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់ មរតកតេជោ ដែលឋិតនៅក្នុងភូមិសាស្រ្ត ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមការគ្រប់របស់លោក រស់ សុភា បានក្លាយជា ” ត្រីងៀត ឆ្លៀត ពង
Read moreក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិនគូរមើលរំលង ក្រុមហ៊ុន PNT(ភីអិនធី)របស់មេឈ្មួញ ឡេង ប្ញទ្ធី កំពុងកាប់បំផិ្លចបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ស្រុករវៀងទាំងយប់ទាំងថ្ងៃ ដឹកជញ្ជូនទៅលក់លើទីផ្សារសេរី តាមអំពើចិត្ត
ព្រះវិហារ ÷ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនភីអិនធី របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ព្រមទាំងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្ងំរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមហ៊ុនភីអិនធី នេះបំពានកាប់ឈើនៅក្នុងតំបន់ស្នួល នៃព្រៃឡង់យ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់នូវសកម្មភាពរបស់ក្រុមហ៊ុនភីអិនធី កុំឲ្យបំផ្លាញព្រៃយ៉ាងមហន្តរាយតទៅទៀត។ សេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងគំហុក នោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។
Read more