គូឡាឡាំពួរ ៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៣,០២៧ករណីបន្ថែមទៀត ត្រូវបានកត់ត្រា ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៦ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៨នាក់បន្ថែទៀតផងដែរ។ សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១២៨,៤៦៥ករណី ក្នុងនោះស្លាប់ ៥២១នាក់ និងជាសះស្បើយ ១០២,៧២៣នាក់ ឬស្មើនឹង ៨០%៕
Read moreព័ត៌មានអន្តរជាតិ
នាយកអង្គការសុខភាពពិភពលោក WHO ខកចិត្តចំពោះចិន ដែលមិនទាន់អនុញ្ញាតឱ្យក្រុមអ្នកជំនាញចូលស្វែងរកប្រភពនៃការផ្ទុះជំងឺកូវីដ១៩នៅក្រុងវូហាន
បរទេស ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះប្រទេសចិន ដែលមិនទាន់អនុញ្ញាតឱ្យក្រុមអ្នកជំនាញអន្តរជាតិ ចូលទៅស្វែងរកប្រភពនៃការផ្ទុះជំងឺកូវីដ១៩ នៅក្រុងវូហាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។ លោកថ្លែងក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ថា «ថ្ងៃនេះ យើងដឹងថា មន្រ្តីចិននៅមិនទាន់ផ្តល់ការអនុញ្ញាតចាំបាច់សម្រាប់ការទៅដល់របស់ក្រុមជំនាញនេះឡើយ។ ខ្ញុំបានទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់ចិន ហើយខ្ញុំបានបញ្ជាក់ជាច្រើនសារយ៉ាងច្បាស់លាស់អំពីបេសកកម្មដែលជាអាទិភាពមួយសម្រាប់អង្គការ WHO»។ នាយក WHO រូបនេះ បន្ថែមថា សមាជិកក្រុមស្រាវជ្រាវ ២នាក់ បានចេញដំណើរទៅប្រទេសចិនហើយ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ក្នុងនោះមានម្នាក់ត្រឡប់មកវិញ ហើយម្នាក់ទៀត កំពុងស្ថិតនៅប្រទេសទីបីនៅឡើយ ចំណែកអ្នកផ្សេងទៀត មិនទាន់អាចធ្វើដំណើរចេញទៅបានទេ។ តាមគម្រោង ក្រុមស៊ើបអង្កេតដែលមានគ្នាពី ១២ ទៅ ១៥នាក់នេះ នឹងទៅដល់ក្រុងវូហាន នៅសប្តាហ៍ទីមួយ នៃខែមករា ឆ្នាំ២០២១នេះ។ គេជឿជាក់ថា វីរុសនេះមានប្រភពចេញពីផ្សារអាហារមួយកន្លែងដែលមានលក់សត្វព្រៃក្នុងក្រុងវូហាន ហើយវាបានចម្លងមកមនុស្ស៕
Read moreរុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជិត៣០,០០០ករណីក្នុង១ថ្ងៃ Fri/២៥/Dec/២០២០
ម៉ូស្គូ ៖ មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សីកាលពីថ្ងៃប្រហស្បតិ៍ម្សិលមិញបានបន្តរកឃើញនូវករណីឆ្លងថ្មីៗជាង ២៩,៩៣៥នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។ តាមតួខាងលើនេះធ្វើឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ២,៩៦៣,៦៨៨ករណី។ ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន៦៣៥នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៥៣,០៩៦ នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ២,៣៧០,៨៥៧នាក់៕
Read moreអ្នកវិទ្យាសាស្ត្រព្រមានពីជំងឺថ្មីមួយទៀត មានគ្រោះថ្នាក់ជាងកូវីដ១៩
អន្តរជាតិ ៖ អ្នកវិទ្យាសាស្ត្រដែលបានជួយរកឃើញវីរុសអេបូឡាដ៏កាចសាហាវបាននិយាយថា ការរាតត្បាតនាពេលអនាគតទំនងជានឹងកើតមានច្រើនជាងជំងឺជាងកូវីដ១៩ទៅទៀត។ សាស្ត្រាចារ្យលោក Jean-Jacques Muyembe Tamfum បានធ្វើការនៅជួរមុខក្នុងការកំណត់អត្តសញ្ញាណភ្នាក់ងារបង្កជំងឺថ្មីៗចាប់តាំងពីឆ្នាំ១៩៧៦មក។ នៅពេលដែលគាត់ជាអ្នកស្រាវជ្រាវវ័យក្មេងគាត់បានយកសំណាកឈាមពីជនរងគ្រោះដោយសារជំងឺដែលមិនស្គាល់បានសម្លាប់អ្នកជំងឺជិត៩០% ។ សំណាកទាំងនោះត្រូវបានបញ្ជូនពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទៅអ្នកវិទ្យាសាស្ត្រនៅបែលហ្ស៊ិក និងសហរដ្ឋអាមេរិកដែលបានរកឃើញវីរុសដែលមានរាងដូចដង្កូវនៅក្នុងឈាមរបស់អ្នកជំងឺ ដែលត្រូវបានគេដាក់ឈ្មោះតាមទន្លេអេបូឡា។ វាត្រូវបានគេជឿថា ជំងឺនេះនឹងបណ្តាលឱ្យមនុស្សក្អួត និងហៀរសំបោរក៏ដូចជារោគសញ្ញាដ៏គួរឱ្យរន្ធត់ដទៃទៀត គឺបានឆ្លងពីសត្វមកមនុស្សដែលអាចជាសត្វប្រចៀវ។ ឥឡូវនេះសាស្ត្រាចារ្យលោក Muyembe គ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវជីវឱសថជាតិ (INRB) ក្នុងរដ្ឋធានី Kinshasa របស់ DRC និងបានព្រមានពីជំងឺឆ្លងពីសត្វដែលនឹងបន្តកើតមាន។ លោកបានប្រាប់ CNN ថា “ឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលភ្នាក់ងារបង្ករោគថ្មីៗនឹងលេចចេញមកហើយនោះគឺជាអ្វីដែលបង្កជាការគំរាមកំហែងដល់មនុស្សជាតិ”។ អ្នកជំនាញសុខភាពសាធារណៈផ្សេងទៀតក៏បានព្រមានផងដែរថា ជំងឺឆ្លងពីសត្វកំពុងកើនឡើងដោយសារតែបញ្ហាបរិស្ថានដែលមិនអាចប្រកែកបាន។ ឧស្សាហកម្មសាច់តែងតែរក្សាសត្វពាហនៈនៅជិតទីប្រជុំជនដែលមិនមានអនាម័យហើយបង្កើនលទ្ធភាពនៃជំងឺដែលបន្ទាប់មកអាចរាលដាលដល់មនុស្សនៅក្នុងបរិស្ថានដូចជាទីផ្សារសើមរបស់ប្រទេសចិនជាដើម។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យនៅក្នុងទីក្រុង Kinshasa កំពុងព្យាបាលស្ត្រីម្នាក់ដែលបង្ហាញរោគសញ្ញាធ្លាក់ឈាម។ពួកគេកំពុងធ្វើតេស្តនាងរកមេរោគអេបូឡាប៉ុន្តែពួកគេបារម្ភថា នាងអាចជាអ្នកជំងឺទីសូន្យនៃជំងឺ “Disease X” ថ្មីដែលមានសក្តានុពល រីករាលដាលលឿនដូចជាវីរុសកូរ៉ូណាអញ្ចឹងប៉ុន្តែអ្វីដែលគេបារម្ភនោះគឺថាវាក៏មានអត្រាមរណភាពដូចជំងឺអេបូឡាដែរពោលគឺចន្លោះពី៥០ទៅ៩០ភាគរយ៕
Read moreអាមេរិកបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២៤ម៉ឺននាក់ទៀតក្នុង១ថ្ងៃ Thu/១៧/Dec/២០២០
វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០បានបង្ហាញថា ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤៦,៩៩៦នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ៣,៤៨៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ តាមទិន្នន័យខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់។ ទន្ទឹមនោះ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់៕
Read moreរុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦,១៩០នាក់ទៀតក្នុង១ថ្ងៃ Thu/១០/Dec/២០២០
ម៉ូស្គូ ៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៦,១៩០នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេស កើនដល់ ២,៥៤១,១១៩ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។ គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៥៥៩នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៤៤,៧១៨នាក់។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ២,០០៧,៧៩២នាក់ ក្រោយពីបានរកឃើញអ្នកជាសះស្បើយថ្មីៗចំនួន ២៦,២៦៦នាក់ទៀត នៅថ្ងៃពុធនេះ៕
Read moreពូជសត្វឆ្មា១២ប្រភេទ តម្លៃកប់ពពក ដែលថ្លៃបំផុតក្នុងលោក
អន្តរជាតិ៖ឆ្វាគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានការពេញនិយមបំផុតតាមបណ្ដាប្រទេសផ្សេងៗជាពិសេសក្នុងអាស៊ីនិងអ៊ឺរ៉ុប។ភាពក្រម៉ិចក្រម៉ើមស្លូតបូតកែវភ្នែកដ៏មុតថ្លារួមទាំងរោមដ៏ទន់អមនឹងសំឡេងស្រួចឆ្មាគឺជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់អស់អ្នកដែលចូលចិត្តសត្វចិញ្ចឹមប្រភេទនេះ។ នៅកម្ពុជានិងតាមតំបន់ជនបទសត្វឆ្មាគឺអាចរកបានដោយងាយហើយធ្វើការផ្ទេរពីម្ចាស់មួយទៅមួយដោយគ្មានការដោះដូរជារូបិយប័ណ្ណអ្វីនោះឡើយ។ ប៉ុន្តែបើនៅក្នុងទីប្រជុំជននិងក្នុងប្រទេសជឿនលឿន សត្វឆ្មា គឺមានតម្លៃមួយខ្ពស់គួរសម ដែលមានពូជខ្លះមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។ សារព័ត៌មានបានយកពូជឆ្មា១២ប្រភេទដែលមានតម្លៃបំផុតក្នុងលោកមកជម្រាបជូន៖ ១/ .The Ashera– តម្លៃពី១២៥.០០០ដុល្លារឡើងទៅ
Read moreត្រាំប្រកាសបញ្ចប់ជីវិតកម្មវិធី TikTok និងWeChat លើទឹកដីអាមេរិកហើយ
អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទើបតែបានចុះហត្ថលេខាក្តៅៗទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនបៃដេនស៍(ByteDance)នៅលើទឹកដីមហាអំណាចមួយនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBCនាព្រឹកថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២០។ សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ ជុំវិញបញ្ហានេះក្រុមហ៊ុនTikTokបានច្រោនចោលការចោទប្រកាន់នឹងបញ្ជាក់សាជាថ្មីថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ។កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោកត្រាំក៏បានចាត់វិធានការស្រដៀងគ្នានេះដែរដើម្បីហាមឃាត់កម្មវិធីWeChatដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។ លោកដូណាល់ត្រាំបានបញ្ជាក់ថាការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័តដែលអភិវឌ្ឍនិងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។លោកត្រាំបានបន្ថែមទៀតថានៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជាការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)នៅតាមអាកាសយានដ្ឋានអាមេរិកនិងយោធាអាមេរិកបានហាមឃាត់TikTokនៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕
Read moreអ្នកចម្រៀងនីហ្សេរីយ៉ាម្នាក់ ដ៏មានប្រជាប្រិយភាព ត្រូវកាត់ទោសប្រហារជីវិត
អន្តរជាតិ៖កន្លងទៅថ្មីៗនេះអ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ាលោកយ៉ាហាយ៉ាសារីហ្វអាមីនូត្រូវតុលាការសាសនាShariaក្នុងទីក្រុងHausawaFilinកាត់ទោសប្រហារជីវិតពីបទប្រមាថសាសនានៅក្នុងរដ្ឋKano។ លោកអាមីនូ អាយុ២២ឆ្នាំត្រូវបានតុលាការរកឃើញថាបានច្រៀងចម្រៀងបង្ហោះតាម WhatsApp កាលពីខែមិនាដែលមានន័យជាការប្រមាថដល់សាសនា។ថ្វីបើរូបគាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកពិតមែន។ប៉ុន្តែលោកអាមីនូមិនបានបដិសេធន៍ការចោទប្រកាន់នោះទេ។ តុលាការក៏បានទុកឱកាសឱ្យគាត់ប្តឹងឧទ្ធរណ៍ផងដែរ។បណ្តារដ្ឋទាំងអស់នៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាដែលកាន់សាសនាមូស្លីមដ៏ច្រើនលើសលប់តែងតែប្រើច្បាប់ទាំង២គឺសេគូឡានិងច្បាប់Sharia។ដែលជាច្បាប់សាសនាដ៏តឹងរ៉ឹងបំផុតសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមនៅទីនោះគោរពប្រតិបត្តិ ។ប៉ុន្តែច្បាប់នេះមិនអនុវត្តន៍សម្រាប់អ្នកណាដែលមិនកាន់សាសនាអ៊ិស្លាមឡើយ។ ក្រុមអ្នកតវ៉ាបានចេញមកដោយកំហឹងនិងបានដុតផ្ទះរបស់ក្រុមគ្រួសារអ្នកចម្រៀងអាមីនូឆេះខ្ទេចអស់។ពួកគេក៏បានធ្វើដំណើរទៅកាន់ស្ថានីយ៍ប៉ូលិអ៊ិស្លាមទាមទារឱ្យមានការប្រឆាំងគាត់ឱ្យខ្លាំងបំផុតទៅតាមទោសរបស់គាត់៕
Read moreរដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន នឹងជួបគ្នានៅថ្ងៃទី២២ សីហា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកម៉ូតេហ្គីតូស៊ីមីសឺរដ្ឋមន្ត្រីការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Read more