ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលគិតត្រឹមម៉ោង៧.០០ព្រឹក​នេះមិនមានករណី​ឆ្លង​កូវីដ១៩ ថ្មីទេ ខណះ​អ្នក​ជាសះស្បើយមានដល់ទៅ​៤នាក់ Mon/២៨/Dec/២០២០

ក្រសួង​សុខាភិបាល​ប្រកាសថាគិតត្រឹមម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៨នេះមិនមាន​ករណីឆ្លងកូវីដ១៩ ថ្មី និ​ងមាន​​អ្នក​ជាសះស្បើ​យ​ចំនួន៤នាក់។ អ្នក​ជាសះស្បើយ​១នាក់​ជាប់ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង​ ៣នាក់​ទៀត​​ជាករណី​​នាំ​ចូល​។

Read more
ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ ៖ មន្ត្រី​ដែល​មាន​ភារកិច្ច​និង​តួនាទី​ប្រចាំការ​នៅ​ច្រក​ទ្វារព្រំដែន អន្តរជាតិ​ព្រំ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បំផុត

ប៉ៃលិន ៖ មានប្រសាសន៍​ក្នុង​ការចុះពិនិត្យ​ស្ថានភាព​ច្រកទ្វារព្រំដែន អន្ដរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​មន្ត្រី​ប្រចាំការ នៅ​ច្រកទ្វារព្រំដែន អន្តរជាតិ​ព្រំ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បំផុត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ស្រប​ពេល​ដែល​ប្រទេស​ថៃ កំពុងតែ​មានការ​កើនឡើង​នូវ​ចំនួន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩។ ក្នុង​ឱកាស​នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ឲ្យ​បណ្តា​ខេត្ត​ដែលជា​ប់​ព្រំដែន នៃ​ប្រទេសជិតខាង មានការ​យកចិត្ត​ទុក្ខ​ដាក់​ឲ្យ​បាន​ខ្ពស់ នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ជាពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ហានិភ័យ​ខ្ពស់ ហើយ​មាន​ពលករ​ខ្មែរ​ធ្វើ​ចំណាក់ស្រុក​នៅ​ទីនោះ​ផងដែរ​។ ជាមួយគ្នា​នេះ ដើម្បី​ការពារ​សុវត្ថិភាព នៃ​ការរីក​រាលដាល​ចូលក្នុង​សហគមន៍ មន្ត្រី​ប្រចាំការ​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ត្រូវ​ក្តាប់​ឲ្យ​ជាប់ និង​តាមដាន​រាល់​សភាព​ការ នៃ​ការ​ឆ្លង​ដែន​របស់​ពល​ករ និង​ត្រូវ​រង់ចាំ​មើល​ជាប់​ជានិច្ច ក្រែង​សមត្ថកិច្ច​ថៃ បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​ចូល​មក​ស្រុកកំណើត​វិញ ហើយ​ប្រសិនបើ​មាន​មែន មន្ត្រី​សុខាភិបាល​ត្រូវ​ត្រួតពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​សិន​។ នៅក្នុង​ឱកាស​នោះ​ដែរ លោកជំទាវ បាន ស្រីមុំ ក៏បាន​មានប្រសាសន៍​ក្រើនរំលឹក​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់

Read more
ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរដល់ នាយទាហាន នាយទាហានរង និងពលទានហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២១

(ភ្នំពេញ) ÷ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើសារជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២១។

Read more
ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំយក អំណោយដ៍ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនបងប្អូនប្រជាពលរដ្ធដែលមានជីវភាពលំបាក ក្នុងអំឡុងពេលជំងឺកូវីដ-១៩

(ខេត្តព្រៃវែង.ស្រុកពារាំង)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម វង្ស ពិសេន ជាប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីចែកអង្ករ ចំនួន ២២,៨៤០គីឡូក្រាម ដែលជាអំណោយរបស់សម្តេចក្រឡាហោម ជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត ក្នុងស្រុកពារាំង។ ជាមួយនោះដែរ ឯកឧត្ដម ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ក៏បានចូលរួមចំណែកឧបត្ថម្ភបន្ថែមនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួនបន្ថែមទៀត សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលសរុបជាថវិកាមានចំនួន ៣២.៥៧៥.០០០រៀល និង៤.៤៥០ ដុល្លារ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម វង្ស ពិសេន និងឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងបានអញ្ជើញចុះត្រួតពិនិត្យទីកន្លែងរៀបចំត្រៀមសម្រាប់ធ្វើចត្តាឡីសក័ជូនបងប្អូនពលករចំណាកស្រុកក្រៅប្រទេសដែលវិលមកលំនៅដ្ឋានវិញផងដែរ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមចាត់តាំងប្រធានក្រុមការងារ ទៅទទួលបងប្អូនពលករ ពលការនីចំណូលស្រុកមកពីប្រទេសថៃចំនួន ៦០ នាក់ ដែលកំពុងសម្រាកនៅវិទ្យល័យកូប ស្រុកអូរជ្រៅ

ខេត្ដកំពង់ចាម៖ ក្រោយពីទទួលបានការចាត់តាំងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមការងារទទួលខុសត្រូវពលករចំណូលស្រុក មកពីប្រទេសថៃ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារទៅទទួលបងប្អូនពលករ ពលការនីចំណូលស្រុកមកពីប្រទេសថៃចំនួន ៦០ នាក់ ដែលកំពុងសម្រាកនៅវិទ្យល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាមលោក សេន សារ៉េត អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកនេះក្រុមការងារទទួលខុសត្រូវពលករចំណូលស្រុកមកពីប្រទេសថៃ និងធ្វើការដឹកជញ្ជូនពលករ ពលការនខាងលើទៅកាន់ខេត្តកំពង់ចាម តាមជើងរថយន្តកងទ័ពចំនួន៣ គ្រឿង ដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លង និងការរីករាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍យើង៕ដោយ៖លោក ចៅ វង្ស

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានរៀបចំទីតាំងសម្រាប់ត្រៀមទទួលបងប្អូនពលករចំណូលស្រុកមកពីប្រទេសថៃ និងបណ្តាលប្រទេសនានា។ រដ្ឋបាលខេត្ត បានត្រៀមរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត មានចំនួន ០២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖ -នៅសណ្ឋាគារមេគង្គ មាន ៧១បន្ទប់ស្មើនឹង ១៤២គ្រែ -នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន០៣អាគារ មាន ៨៩បន្ទប់ ស្មើនឹង ៤៤៣គ្រែ។ គួរបញ្ជាក់ថា៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ

Read more
ព័ត៌មានជាតិ

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង នៅពេលដែលបានទទួលសម្ភារៈទាំងនេះហើយ ត្រូវ ៖ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាព និងត្រូវពង្រឹងសម្ថតភាពនៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ១៩។ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន បើទោះបីជាក្នុងកាលទេសៈដែលពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននៅចំណងមិត្តភាព និងការឧបត្ថម្ភ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជាដើម និងបានថ្លែងអំណរគុណដល់ ឯកឧត្តម ហោ ណាំហុង

Read more
ព័ត៌មានជាតិ

លោកជំទាវ អភិបាលខេត្ត បៃលិន និងសហការីចុះសួរសុខទុក្ខ ជូនថវិកា ដល់លោកវរសេនីយ៍ឯក វណ្ណ ដាវី កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន Sat/២៦/Dec/២០២០

(ខេត្តប៉ៃលិន)៖ថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន រួមទាំងសហការី បានចុះសួរសុខទុក្ខនិងជូនគ្រឿងឧបភោគ បរិភោគ ជួយឧបត្ថមថវិកាមួយចំនួនដល់លោកវរសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ ៥០៤ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នាឱកាសនោះដែរលោកជំទាវ បាន ស្រីមុំ និងស្នើរសុំក្រុមគ្រូពេទ្យជួយយកលោកវរសេនីយ៍ឯកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តបន្ត ជូនពរលោកឆាប់ជាសះស្បើយ ជោគជ័យភារកិច្ចបន្តទៅមុខទៀត។ សុខទុក្ខរបស់ពុកម៉ែបងប្អូនជាសុខទុក្ខរបស់លោកជំទាវ សូមពុកម៉ែបងប្អូនគ្រប់រូបចូលរួមគោរពច្បាប់នៃប្រទេសយើងអោយបានត្រឹមត្រូវ និង ចូលរួមថែទាំសុខភាព ចាប់ផ្តើមពី អនាម័យស្អាត លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត វិធីការពារនេះដើម្បីទប់ស្កាត់ការពារមេរោគ កូវីដ-១៩ ទាំងអស់គ្នា៕

Read more
ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើរសាររំលែកមរណទុក្ខ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ចំពោះមរណភាពរបស់មហាឧបាសិកាសើយ ផ្លាមកេសន

(ភ្នំពេញ) ÷ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ចំពោះមរណភាពមហាឧបាសិកា សើយ ផ្លាមកេសន ដែលត្រូវជាម្តាយមីង។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងថា ខ្ញុំ និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកា សើយ ផ្លាមកេសន ដែលត្រូវជាម្តាយមីងលោកជំទាវ តៅ តឿន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចពិជ័យទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧៖៤៥នាទី ក្នុងជន្មាយុ ៩០ឆ្នាំដោយជរាពាធ។ ក្នុងឱកាសប្រកបដោយទុក្ខក្រៀមក្រំនេះផងដែរ យើងខ្ញុំទាំងអស់សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងមូលដ្ឋានខណ្ឌ-សង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់និងផ្សព្វផ្សាយវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យណូអែល

(ភ្នំពេញ)៖នាយប់ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០,០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបន្តខិតខំផ្សព្វផ្សាយវិធានការការពារបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសំខាន់ៗមួយចំនួនដូចជា: ខាងមុខព្រះបរមរាជវាំង, សួនច្បារតាមបណ្ដោយមាត់ទន្លេចាប់ពីខាងមុខផ្សាររាត្រីរហូតដល់សួនច្បារស្ពាននាគកោះពេជ្រ, សួនច្បារសម្ដេចហ៊ុនសែនខាងមុខណាហ្គាវើល, សួនច្បារព្រះបរមរតនកោដ្ឋ, សួនច្បារវិមានឯករាជ្យ, សួនច្បារវត្តបទុមវតី និងទីតាំងសាធារណៈមួយចំនួនទៀតក្នុងមូលដ្ឋាន ដែលមានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តក្នុងឱកាសបុណ្យណូអែល ដែលមានចំនួនអ្នកមកលេងកម្សាន្តច្រើនជាងថ្ងៃធម្មតា ។ ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងចរាចរណ៍ ឲ្យបានល្អប្រសើរនោះរដ្ឋបាលខណ្ឌដូនពេញបានប្រើប្រាស់វិធានការនិងមធ្យោបាយសរុបរួមមាន: រថយន្តអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញចំនួន ០២គ្រឿង, រថយន្តស្ទូចចំនួន ០១គ្រឿង, រថយន្តរបស់រដ្ឋបាលខណ្ឌចំនួន ០៤គ្រឿង បំពាក់ឧបករណ៍ផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដាក់ផ្សព្វផ្សាយនៅតាមគោលដៅសំខាន់ៗដូចជា ខាងមុខព្រះបរមរាជវាំង សួនព្រះបរមរតនកោដ្ឋ សួនសម្ដេចអូនសែនខាងមុខណាហ្គាវើល និងសួនច្បារមុខវត្តបទុមវតី, ម៉ូតូអនាម័យ ០២គ្រឿង របស់រដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី១

Read more