ព័ត៌មានជាតិ

អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ត្រូវបានក្រុមការងារចុះជួយឃុំពពឹស ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៦០ គ្រួសារ នៅស្រុកស្វាយអន្ទរ


ព្រៃវែង៖ ឯកឧត្តម ថោង សំអាត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអនុប្រធាក្រុមការងារចុះជួយស្រុកស្វាយអន្ទរ រួមជាមួយឯកឧត្តម ជីវ ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពពឹស ព្រមទាំងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៦០ គ្រួសារ នៅឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ទាំងពីរ បានលើកឡើងថា៖ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក រួមជាមួយនិងកម្ពុជាផងដែរនេះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនមករដ្ឋបាលស្រុកមួយចំនួនទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំង ក្នុងបរិបទនៃជំងឺកូវីត១៩  ដើម្បីជួយដោះស្រាយជីវភាព បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃបានមួយកម្រិតនោះផងដែរ។

ឯកឧត្ដមទាំងពីរបានមានប្រសាសន៍ថា តាមរយៈការផ្សព្វផ្សាយកន្លងមក និងតាមរយៈការចុះផ្ទាល់ដល់គេហដ្ឋាន យេីងសង្កេតឃេីញថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងអាចអនុវត្តបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសអាចទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។
ឯកឧត្តមទាំងពីរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំចិញ្ចឹមសត្វដាំបន្លែនៅតាមផ្ទះ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ដែលជាផែកមួយជួយកាត់បន្ថយ នៅប្រាក់ចំណូលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនបានមួយផ្នែកផងដែរ។

ឯកឧត្តម ទាំងពីរ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តអំពីវិធាន អនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ចដើម្បីបង្ការទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ មកខ្លួនយើង ក៏ដូចជានៅក្នុងសហគមន៍យើង។

អំណោយរបស់សម្ដេចក្រឡាហោមដែលត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ៦០ គ្រួសារនោះដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម   ទឹកស៊ីអ៊ីវមួយ យួរ  និងថវិកា ២ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *