កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌទាំង១៤ បានចាប់ផ្តើមអនុវត្តរបៀបហាត់ប្រាណតាមបែបថ្មីជាប្រចាំថ្ងៃ ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន បង្ហាត់ដោយគ្រូបង្គោលតាមបណ្តាខណ្ឌរៀងៗខ្លួន ក្រោមការត្រួតពិនិត្យដោយក្រុមគ្រូបង្គោល ដែលអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបណ្តុះបណ្តាល ជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា នៅមជ្ឈមណ្ឌលកីឡាបន្ទាយ នាពេលកន្លងមក។
Related Articles
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ លោកអនុប្រធានមន្ទីរ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស្រ៊ុន ម៉ាក្យ អនុប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង៖ ជ័យជំនះ ៧ មករា គឺជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋទូទាំខេត្តព្រៃវែងចងចាំមិនភ្លេច និងដឹងគុណ
ព្រៃវែង៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានមានប្រសាសន៍លើកឡើងថាអង្គមិទ្ទិញរំលឹកខួបលើកទី៤៤ ទិវាមហាជ័យជំនះ ៧ មករា (៧មករា១៩៧៩-៧មករា ២០២៣) ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ហើយក៏ជាឱកាស ដែលប្រជាពលរដ្ឋទាំងអស់បាន ជួបជុំសំដែងនូវការដឹងគុណ និងកត្តញូតាធ៌មដ៏ជ្រាលជ្រៅជាទីបំផុតចំពោះវីរៈភាព យុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត ក៏បានអានសាលិខិតខ្លឹមសារ សំខាន់ៗ នៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបង្ហាញនូវវីរៈភាពក្លាហាន មោះមុតដើម្បីទាមទារនៅសន្តិភាព សេរីភាពមកប្រទេសកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា៖ ប្រជាពលរដ្ឋទូទាំងប្រទេស និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ទាំងអស់គ្នានៅតែនឹកឃើញ និងចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយនូវ ប្រវត្តិសាស្រ្តដ៏ជូចត់ នៃមហាសាកនាដកម្ម មហាឧក្រិដ្ឋកម្មជាច្រើនករណី គុកឥតជញ្ជាំង វាលពិឃាដ ច្រវ៉ាក់ខ្នោះឃ្នាង អស់រយៈពេល ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ […]
លោក អ៑ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងអង្គការជំនាញ ជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ លើការងារកសិកម្ម
(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយក្រុមការងារ អង្គការ Helfer Cambodia និងសហគមន៍កសិកម្ម ដើម្បីស្តាប់បទបង្ហាញពីផែនការការងារត្រូវបន្តពង្រីកសមាជិក ក្នុងការជំរុញការផលិតកម្មដំណាំបន្លែសុវត្ថិភាព ផលិតកម្មមាន់ស្រែខ្មែរយកសាច់ សម្រាប់ផ្គត់ផ្គង់បម្រើតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ក្រោមការគាំទ្រពីអង្គការ Helfer និងពិភាក្សាពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផងដែរ។ លោក អ៊ុក សំណាង បានថ្លែងថា ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឯកភាពជាគោលការណ៍ ក្នុងការបង្កើតកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្របច្ចេកទេស លើផែនការសកម្មភាពបន្តរបស់អង្គការ Helfer ជាមួយសហគមន៍កសិកម្ម ក្នុងការជំរុញ និងលើកកម្ពស់ផែនការអាជីវកម្ម ផលិតកម្មដំណាំបន្លែ ផលិតកម្មមាន់ស្រែរបស់សគមន៍កសិកម្មបម្រើទីផ្សារ ដោយត្រូវសហការណ៍ជាមួយមន្ត្រីជំនាញ។ លោកបានបន្ថែមថា មន្ត្រីជំនាញដែលមន្ទីរបានរៀបចំមាន៣ផ្នែកសំខាន់ រួមមាន៖ ទី១៖ ជំនាញផ្នែកសហគមន៍កសិកម្ម គាំទ្រការងារពង្រឹងអភិបាលកិច្ចល្អ, ទី២៖ ជំនាញផ្នែកដាំដុះគាំទ្របច្ចេកទេសដាំដំណាំ បន្លែសុវត្ថិភាព និងទី៣៖ ជំនាញផ្នែកផលិតកម្មសត្វគាំទ្រលើផលិតកម្មមាន់ស្រែ។ តាមរយៈកិច្ចសហការត្រូវអនុវត្តន៍តាមលក្ខខណ្ឌពង្រឹងអំណាច៣ […]