ព័ត៌មានជាតិ

«លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អញ្ជេីញអមដំណេីរ​ ឯកឧត្តម ស្វាយ សំអ៊ាង ចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់កម្លាំងចម្រុះហាមឃាត់ប្រជាពលរដ្ឋគ្មានការចាំបាច់ចេញ ចូលឆ្លងខេត្ត នៅចំណុចព្រំប្រទល់ទាំង២ មណ្ឌលគិរី រតនគីរី និងមណ្ឌលគិរី ក្រចេះ»

«លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អញ្ជេីញអមដំណេីរ​ ឯកឧត្តម ស្វាយ សំអ៊ាង ចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់កម្លាំងចម្រុះហាមឃាត់ប្រជាពលរដ្ឋគ្មានការចាំបាច់ចេញ ចូលឆ្លងខេត្ត នៅចំណុចព្រំប្រទល់ទាំង២ មណ្ឌលគិរី រតនគីរី និងមណ្ឌលគិរី ក្រចេះ
មណ្ឌលគិរី : នៅថ្ងៃពុធ​ ១០រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តទាំង២ចំណុចក្នុងភូមិសាស្ត្រស្រុកកោះញែក និង ស្រុកកែវសីមា ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅនេះ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមបានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ចឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណ:បញ្ជាការឯកភាពស្រុក ហាមឃាត់ការជួបជុំ ការរៀបចំពិធីផ្សេងៗ រួមទាំងពិធីនៅតាមវត្តអារាម និង ណែនាំឲ្យរមណីយដ្ឋាននានា ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអ្នកចំណូលស្រុក ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬ នៅមណ្ឌលចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩នេះ ។

នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង២ខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន ÷ អង្ករ មី ទឹកសុទ្ឋ ទឹកក្រូច អាល់កុល ម៉ាស់ និងថវិកាចំនួន២លានរៀលក្នុង១គោលដៅ ។ ដោយឡែក ឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន​ ២លានរៀល ដល់សមត្ថកិច្ចឈរជើងតាមគោលដៅ​ ក្នុងមួយគោលដៅថវិកា​ ១លានរៀល​ តាមរយៈលោកឧត្តមសេនីយ៍ស្នងការ​ផងដែរ ហើយឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាចំនួន​៥០០ដុល្លាសម្រាប់ទិញស័ង្កសីប្រក់រោងប្រចាំការព្រំប្រទល់ខេត្តមណ្ឌលគិរី ខេត្តរតនគីរី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *