ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ព្រៃវែង៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យនិងតាមដាននូវការអនុវត្តអំពីផែនការសកម្មភាពរបស់អាជ្ញាធរ មន្ទីរអង្គភាពរបស់ ខ្លួននីមួយៗ ដែលអនុវត្តកន្លងមក ដើម្បីឲ្យការងារទាំងអស់នោះកាន់តែមានប្រសិទ្ធភាពឡើងបន្ថែមទៀត។ដែលកិច្ចប្រជុំនេះធ្វើនៅសាលាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង បានធ្វើការពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៤ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនោះក៏មានការលើកឡើងអំពីផែនការសកម្មភាព របស់មន្ទីរអង្គភាពនានាជុំវិញខេត្តយ៉ាងផុសផុល ដើម្បីបង្ហាញដល់អង្គប្រជុំ នូវការសម្រេចបានរបស់អង្គភាពនីមួយៗ។រួចមកនោះ។

ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្តក៏បានណែនាំដល់អាជ្ញាធរ  កងកម្លាំងទាំងអស់ត្រូវពង្រឹង និង អនុវត្តនៅគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាពជូនគាត់ឲ្យបានល្អ។

ឯកឧត្តម ប្រធាន ក៏បានបន្ថែមទៀតថា សុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នបានខ្ពស់ចំពោះអគ្គីភ័យប្រឆាំងឆេះដែលបង្កឡើងជាយថាហេតុ ដោយរយៈពេលប៉ុន្មានខែនេះ អាកាសធាតុមានការប្រែប្រួលដោយមានកម្តៅខ្លាំងបន្តិច ដែលអាចបង្ករឲ្យមានអគ្គីភ័យឆាប់ឆេះ ដូច្នេះសុំបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាទាំងអស់នេះ។

ក្នុងនោះឯកឧត្តម ប្រធាន ក៏បានបន្ថែមទៀតថាសូមឱ្យអាជ្ញាធររដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវបន្តខិតខំពង្រឹងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះការផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ។ និងសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាទឹក សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការស្រោចស្រប់ស្រូវរបស់គាត់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *