ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានដឹកនាំកិច្ចប្រជុំទ្រៀមរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២៣ នៅពេលខាងមុខដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង

ព្រៃវែង៖ ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងក្នុងឱកាសនៃការ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខរដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំនៅព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២៣ នាពេលខាងមុខនេះដែលប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅទីរួមខេត្តព្រៃវែង ដែលកិច្ចប្រជុំនេះធ្វើឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ 

នៅក្នុងកិច្ចប្រជុំនោះផងដែរក៏មានការបែងចែកជាគណៈកម្មការ អនុគណៈកម្មការ ដើម្បីកាន់នៅតួនាទីភារកិច្ចតាមផ្នែកនីមួយៗក្នុងការរៀបចំនូវព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងក្នុងខេត្តព្រៃវែងឆ្នាំ ២០២៣ ខាងមុខនេះឲ្យកាន់តែសប្បាយ ដោយមានការរៀបចំនូវការប្រគំតន្ត្រី , ប្រដាល់គុណខ្មែរ លេងល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, ការដាក់តាំងបង្ហាញនូវផលិតផលជាតិនិងអន្តរជាតិជាច្រើនស្តង់ និងរៀបចំភ្លើងដើម្បី ឲ្យមានភាពស្រស់ស្អាត និងទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទស្សនាលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងរបស់រដ្ឋបាលខេត្តព្រៃវែងនាពេលខាងមុខនោះប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់។ 

ឯកឧត្ដម ក៏បន្តទៀតថា៖ ការរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២៣នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណ កាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តីជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ 

ឯកឧត្ដម សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ នឹងអន្តរជាតិ ដើម្បី ចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *