ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព

ពិធីបិទវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជ៉ំសណ្ឋាគារ LBN ក្រុងកំពង់ចាម ។

គោលបំណងរួមនៃវគ្គបណ្តុះបណ្តាល÷ គឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីបង្កើតបរិយាកាសផ្ដល់សេវាសុខភាពប្រកបដោយគុណភាព និងសមធម៌សំដៅលើកកម្ពស់សុខភាព និងសុខមាភាពរបស់ជនទេសន្ដរប្រវេសន៍គ្រប់រូប និងគ្រប់វ័យ។ សិក្ខាសាលាមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ មកពីអន្តរក្រសួងស្ថាប័ន អង្គការដៃគូរពាក់ព័ន្ធរួមមាន÷ ក្រសួងសុខាភិបាល,ក្រសួងមហាផ្ទៃN.C.C.T, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លោកស្រី មកពីតំណាងមន្ទីរសុខាភិបាលខេត្តទាំង៦ រួមមាន÷ ខេត្តស្ទឹងត្រែង,ក្រចេះ,ព្រះសីហនុ,តាកែវ,ស្វាយរៀង និងខេត្តកំពង់ចាម និងតំណាងអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍នៅកម្ពុជា (IOM) ៕ Chao Vong

 

adm

Leave a Reply

Your email address will not be published. Required fields are marked *