ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”៖

(ខេត្តកំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”

បីការពារ៖
១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល
៣. រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ចាប់ពី មួយម៉ែត្រកន្លះឡើងទៅ

បីកុំ៖
១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
៣. កុំប៉ះពាល់គ្នា

ពីរចូលរួម៖
១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
២. ប្រើ QR Code Stop Covid

លើសពីនេះទៀតឯកឧត្តម សុខ លូ បានពន្យល់ពីសារ:សំខាន់នៃការធ្វើចត្តាឡីស័ក និងច្បាប់ស្ដីពីការផាកពិន័យជាសាច់ប្រាក់កំឡុងពេលកូវីដ។

ឯកឧត្តម សុខ លូ បានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅយប់ថ្ងៃទី ១៦ ខែមីនា ចំនួន ១០៤នាក់ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ។

សូមរំលឹកថា រៀងរាល់ព្រឹក ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃសម្រាកមួយយប់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *