ព័ត៌មានជាតិ

លោក អ៑ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងអង្គការជំនាញ ជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ លើការងារកសិកម្ម

(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយក្រុមការងារ អង្គការ Helfer Cambodia និងសហគមន៍កសិកម្ម ដើម្បីស្តាប់បទបង្ហាញពីផែនការការងារត្រូវបន្តពង្រីកសមាជិក ក្នុងការជំរុញការផលិតកម្មដំណាំបន្លែសុវត្ថិភាព ផលិតកម្មមាន់ស្រែខ្មែរយកសាច់ សម្រាប់ផ្គត់ផ្គង់បម្រើតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ក្រោមការគាំទ្រពីអង្គការ Helfer និងពិភាក្សាពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផងដែរ។

លោក អ៊ុក សំណាង បានថ្លែងថា ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឯកភាពជាគោលការណ៍ ក្នុងការបង្កើតកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្របច្ចេកទេស លើផែនការសកម្មភាពបន្តរបស់អង្គការ Helfer ជាមួយសហគមន៍កសិកម្ម ក្នុងការជំរុញ និងលើកកម្ពស់ផែនការអាជីវកម្ម ផលិតកម្មដំណាំបន្លែ ផលិតកម្មមាន់ស្រែរបស់សគមន៍កសិកម្មបម្រើទីផ្សារ ដោយត្រូវសហការណ៍ជាមួយមន្ត្រីជំនាញ។

លោកបានបន្ថែមថា មន្ត្រីជំនាញដែលមន្ទីរបានរៀបចំមាន៣ផ្នែកសំខាន់ រួមមាន៖ ទី១៖ ជំនាញផ្នែកសហគមន៍កសិកម្ម គាំទ្រការងារពង្រឹងអភិបាលកិច្ចល្អ, ទី២៖ ជំនាញផ្នែកដាំដុះគាំទ្របច្ចេកទេសដាំដំណាំ បន្លែសុវត្ថិភាព និងទី៣៖ ជំនាញផ្នែកផលិតកម្មសត្វគាំទ្រលើផលិតកម្មមាន់ស្រែ។

តាមរយៈកិច្ចសហការត្រូវអនុវត្តន៍តាមលក្ខខណ្ឌពង្រឹងអំណាច៣ ដល់ភាគីអ្នកពាក់ព័ន្ធ រួមមាន៖ ទី១៖ អំណាចចំណេះដឹងសមត្ថភាព, ទី២៖ អំណាចយោង និងទី៣៖ អំណាចសេដ្ឋកិច្ច ដើម្បីធ្វើឲ្យភាគីពាក់ព័ន្ធ សហការគាំទ្រអនុវត្តលើផែនការសកម្មភាពដែលបានដាក់ចេញ ជាគោលការណ៍ទៅបានប្រកបដោយសហការល្អ និងភាពទទួលខុសត្រូវខ្ពស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *