ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំយក អំណោយដ៍ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនបងប្អូនប្រជាពលរដ្ធដែលមានជីវភាពលំបាក ក្នុងអំឡុងពេលជំងឺកូវីដ-១៩


(ខេត្តព្រៃវែង.ស្រុកពារាំង)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម វង្ស ពិសេន ជាប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីចែកអង្ករ ចំនួន ២២,៨៤០គីឡូក្រាម ដែលជាអំណោយរបស់សម្តេចក្រឡាហោម ជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត ក្នុងស្រុកពារាំង។

ជាមួយនោះដែរ ឯកឧត្ដម ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ក៏បានចូលរួមចំណែកឧបត្ថម្ភបន្ថែមនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួនបន្ថែមទៀត សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលសរុបជាថវិកាមានចំនួន ៣២.៥៧៥.០០០រៀល និង៤.៤៥០ ដុល្លារ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម វង្ស ពិសេន និងឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងបានអញ្ជើញចុះត្រួតពិនិត្យទីកន្លែងរៀបចំត្រៀមសម្រាប់ធ្វើចត្តាឡីសក័ជូនបងប្អូនពលករចំណាកស្រុកក្រៅប្រទេសដែលវិលមកលំនៅដ្ឋានវិញផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *