ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរ និងគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតអបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អត្តមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ «សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យំ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។ នាយឧត្តមសេនីយ៍

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងថ្នាក់ដឹកនាំមន្ទីរធម្មការខេត្តចូលជួបសម្តែងការគួរសម

(កំពង់ចាម) ÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១ នាសាលាខេត្តកំពង់ចាម។ លោក សៀ សំណង នាយកប្រតិបត្តិសមាគមប្រចាំទេសកម្ពុជា និងតំណាងឲ្យសមាគម សាសនាចក្រព្រះយេស៊ូគ្រីស្ទនៃនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមនឹងស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម និងសហការី បានគោរពជូនពរ ឯកឧត្ត អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលគ្រិស្តសករាជ ២០២០ សូមឱ្យមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបម្រើការជាតិ និងប្រជាជនកម្ពុជា និងបន្តដឹកនាំអភិវឌ្ឍន៍ខេត្តកំពង់ចាមឲ្យមានការរីកចម្រើនជាលំដាប់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ថ្នាក់ដឹកនាំសមាគម

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម សំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្ដានុពលសម្រាប់ចេញ

(ភ្នំពេញ) ÷ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិត កម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហ.ត និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ (របាយរណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។ ឆ្វេងយល់ពីសក្តានុពលនៃដំណាំពោត នៅឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាធ្វើការសិក្សាស្រាវជ្រាវរកពូជពោតអ៊ីប្រ៊ីតថ្មីមួយដើម្បីចូលរួមបង្កើនផលិតកម្មពូជពោតក្នុងស្រុក និងកាត់បន្ថយពូជពោតនាំចូលពីបរទេស។ អស់រយៈពេលជាច្រើនឆ្នាំការស្រាវជ្រាវសម្រេចទទួលបានលទ្ធផល គឺប្រភេទពូជពោតអ៊ីប្រ៊ីតថ្មីមួយមានឈ្មោះថា “CHM01” ដែលមានលក្ខណសម្បត្តិគឺ៖ – ធន់នឹងជំងឺបួស (Downy Mildew- DM) – ផ្តល់ទិន្នផលប្រមាណជា ៨,៦០តោន/ហ.ត ខ្ពស់ជាប្រភេទពូជពោតអ៊ីប្រ៊ីតដែលនាំចូលពីបរទេស – ធន់នឹងការប្រែប្រួលអាកាសធាតុ – មានអាយុកាលខ្លីជាងប្រភេទពូជអ៊ីប៊្រីដផ្សេងៗចំនួនពី១០-១៥ថ្ងៃ (១០០ថ្ងៃដាំដុះនៅរដូវប្រាំង និង១០៥ ថ្ងៃដាំនៅរដូវ វស្សា) – មានគ្រាប់ធំ ពណ៌ទឹកក្រូចចាស់។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីលទ្ធផលស្រាវជ្រាវដែលបានអនុវត្តនៅក្នុងស្ថានីយ

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលគិតត្រឹមម៉ោង៧.០០ព្រឹកនេះក្រសួងរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់និងមិនមាននាក់ជាសះស្បើយទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន២នាក់ ខណៈករណីជាសះស្បើយមិនមាននោះទេ។ អ្នកទាំង២នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ នោះរួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៦១នាក់ និងអ្នកជំងឺ៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕

Read more
ព័ត៌មានជាតិ

លោកវេជ្ជបណ្ឌិត.ញា ប៊ុនថន ផ្ញើសារជូនពរអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ដ្រីថ្មីនៃនយោបាយឈ្នះ ឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង

(កំពត) ÷លោកវេជ្ជបណ្ឌិត. ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីសុខាភិបាលខេត្ត ទាំងអស់បានសម្ដែងការអបអរសាទរ និង គោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី ដែលកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង។ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន បានបញ្ជាក់ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គុទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ សម្តេចតេជោ ដែលបានរួមចំណែកតស៊ូ រំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់ជាបន្តបន្ទាប់ ថែរក្សាបាននូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ឯកភាពជាតិ ស្ថិរភាពជាតិ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ នាំយកថវិកា របស់រដ្ធបាលខេត្តកំពង់ចាម ប្រគល់ជូន រាជរដ្ធាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ១៩

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០២០កន្លងទៅ បាននាំថវិកា របស់រដ្ឋបាលខេត្តនិងថវិកាសប្បុរសជន សរុប ៣២៦.៧០៤១០០រៀល និង៥៩៩៩ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

Read more
ព័ត៌មានជាតិ

សមត្ថកិច្ច អះអាងថា នាយរងព្រហ្មទណ្ឌកម្រិតស្រាល ដកកាំភ្លើងមុន ទើបជនបង្ក បាញ់ប្រហារតាមក្រោយ

ភ្នំពេញ៖យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានអោយដឹងថា លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្តបាំងពីមុខរថយន្តជនបង្ក រួចដកកាំភ្លើងខ្លីម៉ាក Glock ភ្ជង់ទៅលើរថយន្តក្នុងគោលបំណងមិនអោយបើកគេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ។ ក្រោយមក ភាគីជនបង្កបានបើកការបាញ់ប្រហារជាច្រើនគ្រាប់ ធ្វើអោយលោក រ៉េត ស៊ីណែត ស្លាប់ នៅកន្លែងកើតហេតុ តែម្តង ហើយក្រុមជនបង្កបានបើកឡានគេចខ្លួន ។ អំពើបាញ់ប្រហារ នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ របាយការណ៍ ដដែលបន្តថា ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ។ ចំណែកជនរងគ្រោះ ជិះរថយន្តម៉ាក Ford Raptor F150 ពណ៌ស ស៊េរីឆ្នាំ២០២០

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារព្រមទាំងក្រុមការងារមូលដ្ឋានចំនួន១២គោលដៅ

(ភ្នំពេញ) ÷នារសៀល ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំមួយសែនរៀល (៤,៦០០,០០០រៀល) និងអង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ ព្រមទាំង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទុរគតជនចំនួន១៧គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ​ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ​ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន​អង្ករ​០៣ការ៉ុង​ និង​ថវិកា២០ម៉ឺនរៀល ។​ ២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិ​ព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួល​បាន​អង្ករ​០៤ការ៉ុង និង​ថវិកា២០ម៉ឺនរៀល​

Read more
ព័ត៌មានជាតិ

ដោយឃើញបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ ឯកឧត្ដម ជា សុមេធី បន្តនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកពាមរក៍ចំនួន ២០០ គ្រួសារ

ព្រៃវែង៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកខ្លាំងក្នុងបរិបទនៃជំងឺកូវីត១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋទើបឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង រួមជាមួយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០ គ្រួសារ នៅភូមិពាមកោះ ឃុំពាមរក៏ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល ២០២១

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមក្រាបបង្គមទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដោយសូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរ និងថ្វាយព្រះរាជកុសលចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អ បរិបូរណ៌ ព្រះកាយពល រឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាជានិច្ចនិរន្តរ៍ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជុំយូរអង្វែងរបស់ប្រជារាស្រ្តខ្មែរដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។ សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖

Read more