ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមចាត់តាំងប្រធានក្រុមការងារ ទៅទទួលបងប្អូនពលករ ពលការនីចំណូលស្រុកមកពីប្រទេសថៃចំនួន ៦០ នាក់ ដែលកំពុងសម្រាកនៅវិទ្យល័យកូប ស្រុកអូរជ្រៅ


ខេត្ដកំពង់ចាម៖ ក្រោយពីទទួលបានការចាត់តាំងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមការងារទទួលខុសត្រូវពលករចំណូលស្រុក មកពីប្រទេសថៃ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារទៅទទួលបងប្អូនពលករ ពលការនីចំណូលស្រុកមកពីប្រទេសថៃចំនួន ៦០ នាក់ ដែលកំពុងសម្រាកនៅវិទ្យល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមលោក សេន សារ៉េត អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកនេះក្រុមការងារទទួលខុសត្រូវពលករចំណូលស្រុកមកពីប្រទេសថៃ និងធ្វើការដឹកជញ្ជូនពលករ ពលការនខាងលើទៅកាន់ខេត្តកំពង់ចាម តាមជើងរថយន្តកងទ័ពចំនួន៣ គ្រឿង ដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លង និងការរីករាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍យើង៕ដោយ៖លោក ចៅ វង្ស

adm

Leave a Reply

Your email address will not be published. Required fields are marked *