ព័ត៌មានជាតិ

គួរអោយសោកស្ដាយបំផុត! ខណៈផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ បានរអិល បាក់ស្រុតចូលទន្លេ ខូចខាតទាំងស្រុង

ព្រៃវែង %បាក់ស្រុតផ្ទះចូលទន្លេអស់៣ខ្នង នៅស្រុកពារាំង សរុបជាទឹកប្រាក់ជាង៤០០លានរៀល!សោក ស្ដាយបំផុត! ខណៈផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ បានរអិល បាក់ស្រុតចូលទន្លេ ខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់ប្រមាណជា៤០០លានរៀល! ។

ហេតុការណ៍បាក់ស្រុតផ្ទះនេះ បានកើតឡើង នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង ២រសៀលថ្ងៃទី០២.០១.២០២៣។

លោក ថេង ប៊ុនឡេង នាយប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំកំពង់ពពិល បានប្រាប់«ដើមរាំង»ថាៈ គ្រោះធម្មជាតិនេះបង្កឡើង ដោយការបាក់ច្រាំងទន្លេទាញដោយផ្ទះពលរដ្ឋ ដែលនៅជាប់មាត់ច្រាំង!។

បើតាមលោកនាយប៉ុស្តិ៍ ផ្ទះចំនួន៣ខ្នង ដែលរងការខូចខាតនោះ

ទី១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម.!។

២៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។

៣៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។

  រីឯម្ចាស់ផ្ទះរងគ្រោះ

ទី១៖ ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ)។

 ២៖ ឈ្មោះស៊ឺន ដា (ប្ដីប្រពន្ធ)។

 ៣៖ ឈ្មោះ ឈីត ស្រីដា (ប្ដីប្រពន្ធ)។

  លោក ថេង ប៊ុនឡេង បញ្ជាក់ថាៈ ផ្ទះទាំង៣ខ្នងខាងលើ បានបាក់ស្រុតភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ។ 

 បើតាមការស្មាន(បឋម)ខូចខាតគិតជាទឹកប្រាក់ប្រហែល៤០០.០០០.០០០៛(បួនរយលានរៀល)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *