ព័ត៌មានជាតិ

ឈ្មួញសត្វព្រៃចាស់វស្សាម្នាក់ ត្រូវបានចាប់ខ្លួន ខណះប្រពន្ធរត់គេចខ្លួនបាត់

ក្រចេះ% ហាងបាយមួយកន្លែងស្ថិតនៅភូមិស្រែត្រែងដែលប្រជាពលរដ្ឋតែងហៅថាតំបន់តុងមុិន ឃុំក្បលដំរីស្រុកអូគ្រៀងសែនជ័យខេត្តក្រចេះដែលគេដឹងគ្រប់ៗគ្នាថា ជាហាងបាយលក់សត្វព្រៃត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមមានរដ្ឋបាលព្រៃឈើនគរបាលអាជ្ញាធរដែនដីហ្នឹងដឹកនាំបញ្ជាផ្ទាល់ដោយលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះចុះឆែករកឃើញវត្ថុតាងសត្វព្រៃជាច្រើនប្រភេទមានដូចជាសត្វត្រកួត ជ្រូកព្រៃនិងក្របីព្រៃ កាលពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2023 ក្នុងនោះឃាត់ខ្លួនបានម្ចាស់ហាងម្នាក់ឈ្មោះចក់ ចែមភេទប្រុសត្រូវជាប្តី ប្រពន្ធឈ្មោះសុខ ខឿនរត់គេចខ្លួនបាត់ ដែលជាម្ចាស់ហាងបាយនិងជាមេឈ្មួញសត្វព្រៃរាប់ឆ្នាំមកហើយនោះ។


សមត្ថកិច្ចរកឃើញសត្វត្រកួតចំនួន 5 ក្បាលទម្ងន់ 7 គីឡូក្រាមសាច់ជ្រូកព្រៃចំនួន 40 គីឡូក្រាមសាច់ក្របីព្រៃចំនួន 10 គីឡូក្រាម វត្ថុតាងសត្វព្រៃត្រូវបានដុតបំផ្លាញចោលចំណែកឈ្មួញសត្វព្រៃឈ្មោះចក់ ចែមត្រូវបានតុលាការឃុំខ្លនតាមនីតិវិធី រីឯប្រពន្ធឈ្មោះសុខ ឃឿនដែលជាជនដៃដល់ខ្វាចនិងយកដុំថ្មគប់ទៅលើសមត្ថកិច្ចបានរត់គេចខ្លួន។
យោងតាមប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាហាងបាយមួយកន្លែងនេាះដែលមានទីតាំងនៅភូមិស្រែត្រែង លក់បាយម្ហូបសត្វព្រៃនិងលក់សត្វយូរឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចខាងណាចុះបង្ក្រាបនោះឡើយទើបតែនៅថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2023 នេះស្រាប់តែឃើញកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះឆែករកឃើញសត្វព្រៃជាច្រើនប្រភេទហើយឃាត់ខ្លួនម្ចាស់ហាងជាប្តីឈ្មោះចក់ ចែម។


ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបសត្វព្រៃនៅហាងបាយមួយកន្លែងក្នុងភូមិស្រែត្រែងឃុំក្បាលដំរីស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះនោះបានឲ្យដឹងថាពេលកំពុងប្រតិបត្តិការបង្ក្រាប ប្រពន្ធរបស់ឈ្មោះចក់ ចែមឈ្មោះសុខ ឃឿននិងប្អូនបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចនិងខ្វាចសមត្ថកិច្ចម្នាក់បណ្ដាលឲ្យរបួសជាច្រើនកន្លែងទៀតផង។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសង្ឃឹមថាតុលាការនិងចាត់ការតាមនីតិវិធីច្បាប់ស្ដីពីច្បាប់ជួញដូរសត្វព្រៃនៅកម្ពុជាលើបុគ្គលជាប្ដីឈ្មោះចក់ ចែមនិងប្រពន្ធឈ្មោះសុខ ឃឿនដែលមានទីតាំងលក់សត្វព្រៃជាយូរឆ្នាំមកហើយនោះដោយពុំលើកលែងឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *