ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចេញឃីតចំនួន ៦ពាន់ឃីត ដើម្បី ឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ បានសម្រេចបញ្ចេញឃីតចំនួន ៦ពាន់ឃីត ដើម្បីឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ។

លោកាជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាល បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០នេះថា ខេត្តទាំង៣ដែលទទួលបានកញ្ចប់ឃីតទាំង ៦ពាន់នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ខេត្តទាំង៣ នេះដែរ ទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០ ទៀត ផង។លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងកញ្ចប់ឃីត រួមមាន មុង ខ្នើយ និងកន្ទេល។ ក្នុងមួយខេត្តទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន ៥ និងកៅអីចំនួន១០០ ហើយកញ្ចប់ឃីតត្រូវបានដឹកជញ្ជូនភ្លាមៗទាំងយប់ទៅកាន់គោល ដៅរួចរាល់ហើយ។

បើតាមលោកជំទាវ យក់ សម្បត្តិ, មន្ទីរសុខាភិបាលក្នុងខេត្តទាំង៣ បាននិងកំពុងរៀប ចំចាត់ចែងឃីតទាំងនោះ ដល់ពលករដែលមានជីវភាពខ្វះ ខាត។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើ ចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកប្រទេសថៃ រយៈ ពេល១៤ ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺ កូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំង ក្លាជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។

ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេច តេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា ៥០លានរៀល ក្នុង១ខេត្តផងដែរដើម្បី ឱ្យខេត្តទាំងនោះរៀបចំដោះ ស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមាន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *