ព័ត៌មានជាតិ

លោកជំទាវ អភិបាលខេត្ត បៃលិន និងសហការីចុះសួរសុខទុក្ខ ជូនថវិកា ដល់លោកវរសេនីយ៍ឯក វណ្ណ ដាវី កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន Sat/២៦/Dec/២០២០


(ខេត្តប៉ៃលិន)៖ថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន រួមទាំងសហការី បានចុះសួរសុខទុក្ខនិងជូនគ្រឿងឧបភោគ បរិភោគ ជួយឧបត្ថមថវិកាមួយចំនួនដល់លោកវរសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ ៥០៤ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នាឱកាសនោះដែរលោកជំទាវ បាន ស្រីមុំ និងស្នើរសុំក្រុមគ្រូពេទ្យជួយយកលោកវរសេនីយ៍ឯកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តបន្ត ជូនពរលោកឆាប់ជាសះស្បើយ ជោគជ័យភារកិច្ចបន្តទៅមុខទៀត។
សុខទុក្ខរបស់ពុកម៉ែបងប្អូនជាសុខទុក្ខរបស់លោកជំទាវ សូមពុកម៉ែបងប្អូនគ្រប់រូបចូលរួមគោរពច្បាប់នៃប្រទេសយើងអោយបានត្រឹមត្រូវ និង ចូលរួមថែទាំសុខភាព ចាប់ផ្តើមពី អនាម័យស្អាត លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត វិធីការពារនេះដើម្បីទប់ស្កាត់ការពារមេរោគ កូវីដ-១៩ ទាំងអស់គ្នា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *