ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម

បន្ទាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)បានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណា ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសកម្ពុជា។បើយោង​តាមការបញ្ជាក់នៅក្នុងលិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យដឹងថាបច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF)កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាមមីយ៉ាន់ម៉ានិងប្រទេសកម្ពុជាផងដែរ។លោកវេងសាខុនបន្តថាជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀតណាមលើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសវៀតណាមម្តងទៀត ដែលអាចនឹងបន្តឆ្លងរាលដាល យ៉ាងឆាប់រហ័សដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី, ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី, ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង, ខេត្តកៀនយ៉ាងជាប់ខេត្តកំពត, ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង, ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ទ្រាយធំ

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការរកឃើញ និង​បង្ហាញ​អត្ដ​សញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៩៣​នាក់​បន្ថែមទៀត ដែល​ភាគច្រើន​ជា​កម្មករ កម្មការិនី​រោងចក្រ

ខេត្តកំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការរកឃើញ និង​បង្ហាញ​អត្ដ​សញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៩៣​នាក់​បន្ថែមទៀត ដែល​ភាគច្រើន​ជា​កម្មករ កម្មការិនី​រោងចករ​។​ ​រដ្ឋបាលខេត្ត បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩​ទាំង ៩៣​នាក់ ដែល​ទើប​រកឃើញ​នេះ មាននៅ​ស្រុក​បាធាយ ៣៤​នាក់​, ស្រុក​ជើងព្រៃ ៣៤​នាក់​, ស្រុក​ព្រៃឈរ ៩​នាក់​, ស្រុក​កំពង់សៀម ៦​នាក់​, មកពី​ខេត្តកំពង់ឆ្នាំង ៣​នាក់ និង​មកពី​ខេត្តកំពង់ធំ ៧​នាក់​។​ ​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ និង​ធ្លាប់​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​អ្នកជំងឺ​កូ​វីដ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​ដែល​ស្ថិតនៅ​ជិត​ផ្ទះ ឬ​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​៕

Read more
ព័ត៌មានជាតិ

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ជាដំបូង ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី សាន សំអូន សូមបានទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនិងនេះ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកកំពង់ត្របែក ចំនួន១នាក់ ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកកញ្ជ្រៀច ចំនួន២នាក់ ស្រុកពាមជរ ចំនួន២នាក់ និងស្រុកពារាំង ចំនួន៣នាក់ ស្ថិតក្នុងខេត្តព្រៃវែង។ ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួកគេនិមួយៗ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ

Read more
ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ប្រគល់រថយន្ត និងម៉ូតូដឹកសំរាម ដល់រដ្ឋបាលខេត្តកំពង់ចាម និងឧត្តរមានជ័យ

នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួលរថយន្ត និងម៉ូតូដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាម និងឧត្តរមានជ័យ។ រថយន្តដឹកសំរាមចំនួន៣គ្រឿង និងម៉ូតូដឹកសំរាមចំនួន៦គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន គឺរដ្ឋបាលខេត្តកំពង់ចាមទទួលបានរថយន្តដឹកសំរាមចំនួនមួយគ្រឿង ចំណែករដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបានរថយន្តដឹកសំរាមចំនួន២គ្រឿង (មួយគ្រឿងជាអំណោយរបស់សប្បុរសជន) និងម៉ូតូដឹកសំរាមចំនួន៦គ្រឿង។ គួរបញ្ជាក់ឱ្យដឹងថា គម្រោងរថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាននៃរដ្ឋបាលខេត្ត ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា ណែនាំដល់អាជ្ញាធរក្រុង-ស្រុក​ ឲ្យពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម​ ក្រោយមានករណីវិជ្ជមានកូវីដ-១៩​ កេីនឡេីង​

  កំពង់ចាម​ ៖​ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្នកឆ្លង និងអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុក​ជំងឺ​កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភនេះ​ ។ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងផងដែរថា ខេត្តកំពង់ចាមបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ដែលបានឆ្លងកាលពីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២១ ។ នេះគឺជាចំនួនឆ្លង ច្រើនជាងគេសម្រាប់ខេត្តកំពង់ចាមដែលពុំធ្លាប់មានពីមុនមក ។​ ទន្ទឹមនឹងនេះដែរ ឯកឧត្តម​អភិបាលខេត្តបានចាត់តាំងឲ្យគណៈអភិបាលរងខេត្ត ចុះពិនិត្យមើលតាមបណ្ដា​ស្រុកមួយចំនួន ដែលជាតំបន់មានការពាក់ព័ន្ធទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ដើម្បីពិនិត្យមើលទីកន្លែងសម្រាប់ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ដោយសារតែ​មានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវ​បាន​រកឃើញជាបន្តបន្ទាប់មកនោះ ​។ ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្តក៏បានរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ចំនួន ២៥៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម

Read more
ព័ត៌មានជាតិ

«ទិវាជាតិនៃការចងចាំ» យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព

ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។ យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។ យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១៣

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខ្ញុំបាទ បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍របស់ប្រជាពលរដ្ឋមូលដ្ឋានដែលខ្វះខាត ក្នុងអំឡុងពេលឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៍សាហាវនាពេលនេះ។ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយដ៍ថ្លៃថ្លាជូនដល់រដ្ឋបាលខេត្ត និងសូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

Read more
ព័ត៌មានជាតិ

បុរសបែកថ្នាំម្នាក់ សម្រុកផ្លោះរបងចូលក្នុងបរិវេណ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ!(video inside)

នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិតរហូតបាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបងចូលក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ រហូតបានសម្រេច។ ប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសម័យកូវីដ-១៩ ពិតជាមានការលំបាកណាស់ ព្រោះសមត្ថកិច្ចមិនអាចស្មានដឹងថា ជនណាម្នាក់មានផ្ទុកជំងឺកូវីដនោះឡើយ ហេតុដូច្នេះហើយដើម្បីសុវត្ថិភាពដល់កងកម្លាំង ដែលអាចប្រឈមជាមួយការឆ្លងមេរោគគ្រប់ជំហាន មុនពេលចូលចាប់ជនណាម្នាក់ អាវុធហត្ថរាជធានីភ្នំពេញត្រូវស្លៀកសម្លៀកបំពាក់ការពារមេរោគផង ពាក់កំបាំងមុខផង ពាក់ម៉ាសផង ពាក់ស្រោមដៃផង និងត្រូវប្រើសម្ភារៈជំនួយក្នុងការចាប់ផងទើបហ៊ានចូលចាប់ជនទាំងនោះ។ ចំណែកសម្លៀកបំពាក់ការពារមេរោគដែលបានប្រើរួចហើយ មិនអាចប្រើម្តងទៀតបានទេគឺត្រូវតែបោះចោល ដែលជាផលវិបាក មួយផ្នែកបន្ថែមទៀត។ ជាក់ស្តែងដូចបុរសបែកថ្នាំខាងលើ ដែលមានឈ្មោះ វ៉ា អាយុ៣១ឆ្នាំ អាស័យដ្ឋានរស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ដោយប្រុងប្រយ័ត្ន និងបានពិនិត្យ សំណាកឃើញថា ពុំមានសញ្ញាណវិជ្ជមានកូវីដ-១៩ ក៏បានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មានសប្បុរសជនជាបន្តបន្ទាប់បាននាំយកអំណោយមកឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឧបត្ថម្ភដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយសារការជឿជាក់ទៅលើការដឹកនាំ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មានសប្បុរសជនជាបន្តបន្ទាប់បាននាំយកអំណោយមកឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឧបត្ថម្ភដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១ អំណោយឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ រួមមាន៖ ឯកឧត្តម​ លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ឧបត្ថម្ភ​ថថវិកាចំនួន​ ​២០លានរៀល​ ; និង​លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ​ ឧបត្ថម្ភ​ថថថវិកា ចំនួន ៦លាន៦សែន៦ម៉ឺ៥ ពាន់រៀល​ ។ អំណោយឧបត្ថម្ភដល់ គណៈកម្មការ​ខេត្តប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ រួមមាន៖ -សមាគម​កាតូលិក​ភូមិភាគ​កំពង់ចាម​ ឧបត្ថម​ម៉ាស​ ចំនួន​៥ម៉ឺន​មម៉ាស។ – ធនាគារវឌ្ឍនៈ​ ឧបត្ថម្ភ​ម៉ាស​ ចំនួន​ ២០កេស​ និង​ទទឹកអអាល់កុល២០កាន។ -សាខា​ក្រុមហ៊ុន​ដឹកជញ្ជូន​វីរះ​ប៊ុនថាំ​ ប្រចាំខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ចំនួន​៤០ម៉ឺនរៀល​ ទឹក​បរិសុទ្ធ​៥០យួរ​ និង​ម៉ាស​ចំនួន​ ១កេស​ ៕ ចៅ វង្ស I.K.

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថមអំណោយដ៍ថ្លៃថ្លា ដែលទទួលបានពី ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថមអំណោយដ៍ថ្លៃថ្លា ដែលទទួលបានពី ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទ (មី១០០កេសធំ ស្មើនិង ៦០០កេសតូច) ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដែលកំពុងត្រូវការដើម្បីបម្រើអោយការងារ ការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។ នេះជាកាយវិការវប្បធម៌ចែករំលែកដ៏ប្រពៃក្នុងការចូលរួមចំណែកជួយសម្រួលទុក្ខលំបាកដើម្បីដោះស្រាយជាមួយរដ្ឋបាលខេត្ត ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងដំណាក់កាល ដែលយើងប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កំពុងរាតត្បាតក្នុងខេត្តព្រៃវែងនាបច្ចុប្បន្ននេះ។ ខ្ញុំបាទ សូមជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង ឯកឧត្តម លី ហុង បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

Read more