ព័ត៌មានជាតិ

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ជាដំបូង ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី សាន សំអូន សូមបានទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនិងនេះ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកកំពង់ត្របែក ចំនួន១នាក់ ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកកញ្ជ្រៀច ចំនួន២នាក់ ស្រុកពាមជរ ចំនួន២នាក់ និងស្រុកពារាំង ចំនួន៣នាក់ ស្ថិតក្នុងខេត្តព្រៃវែង។

ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួកគេនិមួយៗ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

adm

Leave a Reply

Your email address will not be published. Required fields are marked *