ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថមអំណោយដ៍ថ្លៃថ្លា ដែលទទួលបានពី ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថមអំណោយដ៍ថ្លៃថ្លា ដែលទទួលបានពី ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទ (មី១០០កេសធំ ស្មើនិង ៦០០កេសតូច) ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដែលកំពុងត្រូវការដើម្បីបម្រើអោយការងារ ការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។

នេះជាកាយវិការវប្បធម៌ចែករំលែកដ៏ប្រពៃក្នុងការចូលរួមចំណែកជួយសម្រួលទុក្ខលំបាកដើម្បីដោះស្រាយជាមួយរដ្ឋបាលខេត្ត ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងដំណាក់កាល ដែលយើងប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កំពុងរាតត្បាតក្នុងខេត្តព្រៃវែងនាបច្ចុប្បន្ននេះ។

ខ្ញុំបាទ សូមជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង ឯកឧត្តម លី ហុង បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *