ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបិតខ្ទប់តាមលំនៅដ្ឋានដែលពាក់ព័ន្ធនិងករណីកូវីដ១៩ដែលធ្វើចត្តាឡីស័កតាមផ្ទះ

បន្ទាប់ពីចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ នៅស្រុកជើងព្រៃ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រឹកថ្ងៃទី២៨ ខែឆ្នាំដដែល បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋានដែលពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំ មេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់ អាជ្ញាធរស្រុកបាធាយ ឲ្យបន្តធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបន្តយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លង វីរុសបម្លែងថ្មី កូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។

ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលស្រុកត្រូវពង្រីកមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលស្រុក សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់នឹងករណីវិជ្ជមាន កូវីដ-១៩ ដើម្បីយកអ្នកពាក់ព័ន្ធទាំងនោះមកធ្វើចត្តាឡីស័ក ជាពិសេសស្រុកត្រូវរៀបចំកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងក្របខណ្ឌស្រុកឲ្យបានយ៉ាងតិច ១០គ្រែ។ (ចៅ វង្ស I.K.Team)

adm

Leave a Reply

Your email address will not be published. Required fields are marked *