ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មានសប្បុរសជនជាបន្តបន្ទាប់បាននាំយកអំណោយមកឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឧបត្ថម្ភដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយសារការជឿជាក់ទៅលើការដឹកនាំ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មានសប្បុរសជនជាបន្តបន្ទាប់បាននាំយកអំណោយមកឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឧបត្ថម្ភដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១

អំណោយឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ រួមមាន៖ ឯកឧត្តម​ លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ឧបត្ថម្ភ​ថថវិកាចំនួន​ ​២០លានរៀល​ ; និង​លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ​ ឧបត្ថម្ភ​ថថថវិកា ចំនួន ៦លាន៦សែន៦ម៉ឺ៥ ពាន់រៀល​ ។

អំណោយឧបត្ថម្ភដល់ គណៈកម្មការ​ខេត្តប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ រួមមាន៖ -សមាគម​កាតូលិក​ភូមិភាគ​កំពង់ចាម​ ឧបត្ថម​ម៉ាស​ ចំនួន​៥ម៉ឺន​មម៉ាស។
– ធនាគារវឌ្ឍនៈ​ ឧបត្ថម្ភ​ម៉ាស​ ចំនួន​ ២០កេស​ និង​ទទឹកអអាល់កុល២០កាន។
-សាខា​ក្រុមហ៊ុន​ដឹកជញ្ជូន​វីរះ​ប៊ុនថាំ​ ប្រចាំខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ចំនួន​៤០ម៉ឺនរៀល​ ទឹក​បរិសុទ្ធ​៥០យួរ​ និង​ម៉ាស​ចំនួន​ ១កេស​ ៕ ចៅ វង្ស I.K.

adm

Leave a Reply

Your email address will not be published. Required fields are marked *