ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជំុបូកសរុបលទ្ធផលការងារដោះស្រាយទំនាស់របស់អាជីវករផ្សាព្រែកដំបូក

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាទំនាស់របស់អាជីវករផ្សារព្រែកដំបូក ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ក្នុងជំហាន២ ដែលគិតមកដល់ពេលនេះការដោះស្រាយបានបញ្ចប់១០០% ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរស្រុកស្រីសន្ធរ គណៈអាជីវករផ្សារព្រែកដំបូក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ចៅ វង្ស i.k.

adm

Leave a Reply

Your email address will not be published. Required fields are marked *