ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា ណែនាំដល់អាជ្ញាធរក្រុង-ស្រុក​ ឲ្យពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម​ ក្រោយមានករណីវិជ្ជមានកូវីដ-១៩​ កេីនឡេីង​

 

កំពង់ចាម​ ៖​ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្នកឆ្លង និងអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុក​ជំងឺ​កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភនេះ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងផងដែរថា ខេត្តកំពង់ចាមបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ដែលបានឆ្លងកាលពីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២១ ។ នេះគឺជាចំនួនឆ្លង ច្រើនជាងគេសម្រាប់ខេត្តកំពង់ចាមដែលពុំធ្លាប់មានពីមុនមក ។​ ទន្ទឹមនឹងនេះដែរ ឯកឧត្តម​អភិបាលខេត្តបានចាត់តាំងឲ្យគណៈអភិបាលរងខេត្ត ចុះពិនិត្យមើលតាមបណ្ដា​ស្រុកមួយចំនួន ដែលជាតំបន់មានការពាក់ព័ន្ធទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ដើម្បីពិនិត្យមើលទីកន្លែងសម្រាប់ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ដោយសារតែ​មានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវ​បាន​រកឃើញជាបន្តបន្ទាប់មកនោះ ​។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្តក៏បានរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ចំនួន ២៥៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *