ព័ត៌មានជាតិ

ឯកឧត្ដម សួន សុម៉ាលីន បានដាក់ផែនការឲ្យមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ ទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឲ្យប្រសើឡើងបន្ថែមទៀង សម្រាប់ឆ្នាំ២០២៤ នេះ

ព្រៃវែង៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានលើកឡើងអំពីផែនការសកម្មភាព និងបានជំរុញដល់ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ ទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឲ្យប្រសើឡើងបន្ថែមទៀង សម្រាប់ឆ្នាំ២០២៤ នេះ ធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាថាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាការអនុវត្តនូវផែនការសកម្មភាពទិសដៅការងាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនប្រសើរឡើង ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខេត្តព្រៃវែង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីភាពរីកចម្រើននៃវិស័យកីឡានៅក្នុងខេត្តព្រៃវែងសព្វថ្ងៃនេះបានរីកចម្រើនយ៉ាងខ្លាំងទាំងក្រុមកីឡាករ ទាំងការលេងគឺធ្វើឲ្យបណ្ដាខេត្តដទៃទទួលស្គាល់ពីសមត្ថភាពនៃការលេងនៃកីឡាកររបស់ខេត្តព្រៃវែងផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ ប្រធានមន្ទីរអគ្គីសនីខេត្ត ត្រូវពន្លឿន ក្នុងការតបណ្តាញប្រព័ន្ធអគ្គិសនីឲ្យបានគ្រប់ទីកន្លែងតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បីឲ្យមានភ្លើងគ្រប់ នៅតាមភូមិឋាន គ្រប់កន្លែងទាំងអស់សម្រាប់ខេត្តព្រៃវែង។

ឯកឧត្ដម អភិបាលខេត្ត បានជំរុញ និងណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវខិតខំក្នុងការជួយសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីបំពេញដំរូវការទឹកក្នុងការស្រោចស្របស្រូវរដូវប្រាំងរបស់គាត់។ សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ មករា ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្ត បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ពីស្ថានីយ៍បូមទឹកទី២ (វៃគោ១) ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ដោយប្រើប្រាស់រយៈពេលបូមចំនួន ៤៦ ម៉ោង ២០ នាទី ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ខ្សែទី១ ប្រវែង ២៨ គ.ម ទទួលបានទឹកចំនួន ១.៩៥៧.៨៨០m3 សម្រាប់ស្រោចស្របក្នុងឃុំទាំង០៦ ស្មើនឹង ៣២ភូមិ នៃស្រុកស្វាយអន្ទរ ដែលមានគ្រួសារទទួលផល ចំនួន ៣.៤០៧ គ្រួសារ និងផ្ទៃដីដាំដុះ ចំនួន ២.៩៦៩ ហិចតា។

ឯកឧត្តម ក៏សូមកោតសរសើរនិងវាយតម្លៃពោះចំពោះ

ការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ អស់រយៈពេលមួយឆ្នាំកន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈសម្រាប់ឆ្នាំ២០២៣ នឹងត្រូវបន្តរួមគំនិត ស្មារតី ដើម្បីបន្ត ខិតខំអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ នេះ ធ្វើយ៉ាងណាឲ្យស្របទៅនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យទទួលបានជោគជ័យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *