ព័ត៌មានជាតិ

និស្សិត និងពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រកាសស្វាគមន៍ដំណើរទស្សនកិច្ច​សម្តេចធិបតីទៅកាន់ប្រទេសបារាំង និងស្វីស

 

ភ្លាមៗក្រោយទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង និងប្រទេសស្វីសនាពេលខាងមុខនេះ បង​ប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរដែលកំពុងសិក្សា និងរស់នៅ​តំបន់​អឺរ៉ុប​បាន​ប្រកាស​ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

តាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរទាំងនោះ បាន​លើក​ឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេច​ធិបតី នាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វី​ស​ខាង​មុខ​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។ ហើយបងប្អូន ទាំងនោះក៏បានរំពឹងថា ដំណើរទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសបារាំង និងស្វីស ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានេះ នឹង​ទទួ​ល​បាន​ផ្លែផ្កា និងផលប្រយោជន៍សម្រាប់ជាតិ និងប្រ ជាជន​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរទាំងនោះបានប្រកាសថា ពួកគេនឹងរង់ចាំទទួលស្វាគមន៍ ដោយ​ស្មោះស្ម័គ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និ​ង​ថ្លែង​កោត​សរសើរ​ចំពោះ​សម្តេច​ថា​ជា​មេ​ដឹកនាំ វ័យក្មេង និងឆ្លាតវៃមួយរូប ដែលមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ និង​ប្រកដ​និយម ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ ទាំងនោះក៏បានថ្លែងអំណរអគុណចំពោះការដឹកនាំរបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នឹងបំពេញ​ទស្សនកិច្ច​ ​ផ្លូវការ​នៅ​ប្រទេស​បារាំង​ចំនួន​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ហើយ​បន្ទាប់​សម្តេច​នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី ទៅកាន់​តំបន់​អឺរ៉ុប​នេះ​ត្រូវ​បាន​ប្រធានា​ធិបតី​បារាំង នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និង​បារាំង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​នូវ​ការ​ធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា នៃប្រទេសទាំងពីរ។ នៅក្នុងលិខិតអញ្ជើញ លោក​ប្រធានា​ធិបតី បានរំពឹង​ថា​ «ដំណើរ​ទស្សនកិច្ច​នេះ​នឹ​ង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បី​គ្រប់គ្រង​ផល​ប្រយោជន៍​រួម​គ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកលភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និង​កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើង​អាច​ប្រើ​ប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែល​នឹង​អនុញ្ញាត​ដល់​ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *