ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បន្តអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ និងផ្លូវពីរខ្សែមានប្រវែងជាង១៧ គីឡូម៉ែត្រនៅស្រុកស៊ីធរកណ្តាល និងស្រុកកញ្រ្ជៀច

ព្រៃវែង៖  ណៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីមន្ទីរជំនាញខេត្ត អញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១ គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ ក្នុងខេត្តព្រៃវែង។

បន្ទាប់ពីរអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ រួចមកឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង ព្រមទាំងប្រតិភូ ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង។

ដើម្បីអញ្ជេីញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ស្ថិតក្នុងខេត្តព្រៃវែង ចំនួន ២ខ្សែរួមមាន ៖

ខ្សែផ្លូវទី១ ៖ (ពីភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ) មានប្រវែង ១០,៤៣គីឡូម៉ែត្រ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។  ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវកម្រាលបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៧ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អុិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture) បច្ចុប្បន្នដំណើរការស្ថាបនាសម្រេចបានប្រមាណ៩០% ។ ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់(DBST) ផ្លូវលេខ៣១១១ ត្រង់ចំណុចទីរួមស្រុកស៊ីធរកណ្ដាល ភ្ជាប់ទៅផ្លូវ បេតុងស្របនឹងមាត់ទន្លេតូច ស្ថិតក្នុងឃុំល្វេ និងភ្ជាប់ជាមួយផ្លូវក្រាលកៅស៊ូរពីជាន់(DBST) ឆ្ពោះទៅកាន់ទីរួមស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន នៃខេត្តកំពង់ចាម ។

ខ្សែផ្លូវទី២ ៖ (ភូមិក្ដឿងរាយ ទៅសាលាស្រុកកញ្រ្ជៀច) មានប្រវែង ៧,២៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង លាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀចស្ថិតក្នុងស្រុកកញ្រ្ជៀច ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ត្រង់ចំណុចភូមិក្ដឿងរាយ ស្ថិតក្នុងឃុំក្ដឿងរាយ ភ្ជាប់ទៅនឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 387A ត្រង់ភូមិប្រស្រែមុខ ស្ថិតក្នុងឃុំកញ្រ្ជៀច (ទីរួមស្រុកកញ្រ្ជៀច)។ ផ្លូវនេះនឹងត្រូវស្ថាបនាជាផ្លូវក្រាលបេតុងកម្រាស់២០ សង់ទីម៉ែត្រ ដែលមានទទឹងខ្នងលើ ៨ម៉ែត្រ (ទទឹងផ្ទៃរងចរាចរណ៍ ៦ម៉ែត្រ និងចឹញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។ បច្ចុប្បន្នដំណើរការស្ថាបនាម្រេចបានប្រមាណ៦១,៥% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៤នេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *