ព័ត៌មានជាតិ

លោក សុខ ពេញវុធ ខណ្ឌដូនពេញ អនុញ្ញាតអោយរថយន្តធុនធំទាំង ៤១គ្រឿង ត្រឡប់ទៅវិញហើយបន្ទាប់ពីធ្វើការអប់រំណែនាំរួច


(ភ្នំពេញ)៖នាយប់ថ្ងៃពុធ ១៣ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២១:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំ ដល់ម្ចាស់ រថយន្ត ធុនធំដែលបាន ល្មើសច្បាប់ចរាចរណ៍ បើកបរ លើផ្លូវហាមឃាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ជាគោលការណ៍ រដ្ឋបាលខណ្ឌដូនពេញ មិនអនុញ្ញាត អោយម្ចាស់រថយន្ត ធុនធំទាំងនោះបន្តចរាចរណ៍លើមហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និង មហាវិថី សម្តេចសុធារស ទៀតនោះទេ។
សូមបញ្ជាក់ផងដែរថា ការឃាត់រថយន្តនេះ ពុំមានការផាកពិន័យជាប្រាក់នោះឡើយ ហើយលោកអភិបាល ខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំពួុកគាត់ ក្នុងករណីមានលើកទី២ គឺមិនលើកលែងឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *