ព័ត៌មានជាតិ

ផ្ទះ៧ខ្នងនៅស្រុក សាមគ្គីមានជ័យ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ចំនួន៧ គ្រួសារ

កំពង់ឆ្នាំង នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានពិធីផ្ទះ៧ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ចំនួន៧គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា
នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តម
សេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ្ធិ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត ប្រធាន
មន្ទីរជុំវិញខេត្ត និង អភិបាលក្រុងស្រុកចូលរួមផងដែរ។

មានប្រសាសន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលកន្លងមកសម្តេច និង ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ក៏បានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ពេលទទួលបានផ្ទះនិងដី ខិតខំបង្កបង្កើនផល ថែទាំសុខភាព អប់រំកូនចៅឱ្យខិតខំរៀនសូត្រ បង្កើនមុខរបបប្រចាំថ្ងៃ ចូលរួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នឱ្យនៅគង់វង្ស។

នៅបញ្ចប់ការងារឯកឧត្តមឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា និង ឯកឧត្តម អម សុភា ប្រគល់ផ្ទះចំនួន៧ខ្នង ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន៧គ្រួសារ និង បានចែកអំណោយគ្រឿងបរិភោគដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវ បណ្ឌិត ដល់គ្រួសារទាំង៧គ្រួសារមានអង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកាមួយចំនួន ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *