ព័ត៌មានជាតិ

លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះរៀបចំសណ្តាប់ធ្នាប់របៀបរាបរយសាធារណៈរថយន្តគួកជេនិងរថយន្តចតចោលនៅលើទ្រូងផ្លូវនិងចញ្ចើមផ្លូវ

នៅថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹកនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ​ លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ដឹកនាំដោយ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការរងនគរបាលរាជធានីភ្នំពេញ​ និងដោយមានការចូលរួម ពីលោកប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក​ លោកស្រី អភិបាលរងនៃគណៈអភិបាលខណ្ឌ​ ដូនពេញ លោកអធិការនគរបាលខណ្ឌដូនពេញ​ លោកអធិការរង​ លោកមេបញ្ជាការ​ លោកមេញ្ជាការរងរាជអាវុធហត្ថខណ្ឌដូនពេញ​ លោកនាយក​ នាយករងរដ្ឋបាល​ លោក ប្រធានការរិយាល័យនានាជុំវិញខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​សាធារណៈ​រថយន្តគួកជេ​ និងរថយន្តដែលបានមកចតចោលនៅលេីទ្រូងផ្លូវ​ និងចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវសាធរណៈបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្ករការកកស្ទះចរាចរណ៍និងសោភណ្ឌភាពរាជធានីភ្នំពេញ។
ជាលទ្ធផល​ ៖រថយន្តចំនួន​ ២៧គ្រឿង ត្រូវបានស្ទូច​ និងដកហូតយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖
១/ររថយន្តគួកជេរចំនួន​ ១៧គ្រឿង
២/រថយន្ត​សំចតសម្រាប់ជួល​ចំនួន​០៥គ្រឿង​ ។
៣/រថយន្តប្រជាពលរដ្ឋចំនួន​ ០៥គ្រឿង​ ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការរដ្ឋបាលនេះ កម្លាំងចម្រុះនឹងបន្តចុះអនុវត្តការងារនេះជាបន្តទៀត នៅវេលាម៉ោង១៤:៣០នាទីរសៀលនេះជាបន្តទៀត។

adm

Leave a Reply

Your email address will not be published. Required fields are marked *