ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប ចុះ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់ អនុវត្ត​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួ Mon/០៧/Dec/២០២០


​ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​សៀមរាប មាន​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្ត​ចុះ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់ ក្នុង​ក្រុង​សៀមរាប ឱ្យ​អនុវត្ត​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ក្នុង​ហាង​នីមួយៗ​ត្រូវ​មានការ​វាស់​កម្តៅ ពាក់​ម៉ាស់ ព្រមទាំង​លាងដៃ​នឹង​អាកុល ជែ​ល និង​សាប៊ូ ដើម្បី​សម្លាប់​មេរោគ និង​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ការអនុវត្ត​បែបនេះ​គឺជា​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍ ពិសេស​ក៏​ជាការ​ការពារ​ខ្លួនឯង​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ ក្នុងករណី ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងឡាយណា​ដែល​ពុំ​អនុវត្តតាម​នោះ រដ្ឋបាលខេត្ត​នឹងធ្វើ​ការផ្អាក​ដំណើរការ​ឬ​ផ្អាក​ដំណើរ​ជា​បណ្តោះ​អ​សន្ន​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត និង​អាជ្ញាធរ​គ្រប់​ថ្នាក់ សំណូម​យ៉ាងទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​កុំ​ភ្លេច​នូវ ៣​ចំណុច សាមញ្ញៗ​គឺ​៖
1.​កុំ​ភ្លេច​វិធាន​ការពារ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា
2.​កុំ​ភ្លេច ជែ​ល អាកុល ឬ​លាងដៃ​នឹង​សាប៊ូ​
3.​កុំ​ភ្លេច រក្សា​គម្លាត​សុវត្ថិភាព និង​ចៀសវាង​ការជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។

​រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​ភោជនីយដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹងចូលរួម​សហកា​រ​ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​អនុវត្តតាម​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *