កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ព្រមជាមួយគ្នានោះផងដែរ ជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឲ្យមានកម្មវិធីប្រលងកាយ សម្បទា ដែលជាការជម្រុញទឹកចិត្តកងកម្លាំងឲ្យប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតប្រជែងគ្នា។ ជាក់ស្តែងនៅថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆ្នាំ២០២១ នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូរឡាំពិក ប្រកបដោយភាពស្វាហាប់៕
Related Articles
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបា និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ ក្រោមធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំឆ្លងនៅថ្ងៃនេះបានបន្តដល់ការពិនិត្យ និងពិភាក្សា ដើម្បីឆ្លងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។ យោងតាមសេចក្ដីព្រាងប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនេះ មានគោលបំណង កំណត់អំពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចនៅតាមក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈនិងឯកជន […]
ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ដាក់ចេញវិធានការថ្មីៗបន្ថែម ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី កូវីដ-១៩
នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងយ៉ាងគំហុកនៅតាមបណ្តាក្រុមហ៊ុន រោងចក្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត-កងកំលាំងទាំងបី-លោកនាយក នាយករងរដ្ឋបាល លោក-លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកប្រធានមន្ទីរការងារ-លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំបន្ទាន់នោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា យើងត្រូវបន្តអនុវត្តវិធានការរដ្ឋបាលដដែល គឺបន្តច្បាមឱ្យជាប់អ្នកសង្ស័យ ក្រោមយុទ្ធសាស្ត្រការស្រាវជ្រាវ និងការធ្វើតេស្ត គឺកិច្ចការនេះប្រគល់ជូនខាងមន្ទីរសុខាភិបាល និងមន្ទីរការងារ គឺផ្តោតជាសំខាន់លើកម្មករ កម្មការិនីតាមរោងចក្រសរុបទាំង ១៧ កន្លែងដែលមានចំនួនសរុបប្រមាណ ៤០.០០០ នាក់នោះ។ ហើយក្រោយពីធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩ហើយ យើងត្រូវយកពួកគេមកព្យាបាល គឺដាច់ខាតកុំទុកពួកគាត់ (អ្នកជំងឺ)ចោលនោះឡើយ ទោះជានៅទីណា ឆ្ងាយប៉ុណ្ណាក៏ដោយ។ ពិសេសស្ថិតក្នុងស្ថានភាពអ្នកជំងឺបានកើនឡើងយ៉ាងគំហុគជាបន្តបន្ទាប់បែបនេះ គឺយើងត្រូវត្រៀមរៀបចំមន្ទីរពេទ្យតាមបណ្តាស្រុកយ៉ាងហោចមួយមន្ទីរពេទ្យឲ្យបានចំនួន ១០គ្រែដែរ។ ហើយមកដល់ពេលនេះរដ្ឋបាលខេត្តក៏បានសម្រេចយកវិទ្យាល័យព្រះសីហនុ នៅក្រុងកំពង់ចាម សសម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ ហើយសម្រាប់អ្នកជំងឺធ្ងន់ៗ ត្រូវបញ្ជួនទៅមន្ទីរពេទ្យមេគង្គកំកំពង់ចាម៕ […]
ក្រសួងកសិកម្ម ÷ការលើកកម្ពស់ការអនុវត្តល្អលើការគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះ គុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់ខ្ពង់រាប
ក្នុងតំបន់ខ្ពង់រាបភាគនិរតី ឧត្តរ និងបូព៌ានៃប្រទេសកម្ពុជា មានធនធានដីប្រមាណជា ៨,១២ លានហិកតា បាននិងកំពុងប្រើប្រាស់សម្រាប់ដាំដុះដំណាំកសិកម្ម ស្របពេលកំពុងប្រឈមនឹងភាពងាយរងគ្រោះដោយសារការហូរច្រោះ សឹករេចរិល ក្នុងនោះភាគនិរតីមានប្រមាណ ០,៤៩ លានហិកតា ងាយរងគ្រោះដែលបង្កឲ្យមានហានីភ័យបំផុតដល់ដំណាំកសិកម្មនៅពេល អនាគត។ ការធ្លាក់ចុះគុណភាពដីកសិកម្ម បានធ្វើឱ្យប្រទេសកម្ពុជាខាតបង់តម្លៃសេដ្ឋកិច្ចប្រមាណជា ៦៧៧លានដុល្លារ ក្នុងឆ្នាំ២០១៧ ឬប្រហែលជា ៣% នៃផលិតផលសរុបក្នុងស្រុក (GM/UNCCD, 2018)។ បញ្ហានេះ បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់កសិករ ក៏ដូចជារាជរដ្ឋាភិបាល ព្រោះវាបានជះឥទ្ធិពលជាអវិជ្ជមានលើផលិតភាព និងនិរន្តរភាពនៃផលិតកម្មដំណាំ។ ទឹកជំនន់ ភាពរាំងស្ងួតធ្ងន់ធ្ងរ និងការអូសបន្លាយពេលយូរអង្វែង សំណឹកដីដោយសារឥទ្ធិពលខ្យល់ និងភ្លៀង គឺជាកត្តាធម្មជាតិដែលបង្កឱ្យដីស្រទាប់លើសឹករេចរិល និងធ្លាក់ចុះ ឬបាត់បងគុណភាពដីតែម្តង។ កត្តាធម្មជាតិ រួមផ្សំជាមួយនឹងកត្តាមនុស្ស នាំឲ្យដីបាត់បង់សមត្ថភាពផលិតរបស់ខ្លួនទាំងស្រុង ហើយនៅទីបំផុតវានឹងប្រែក្លាយទៅជាដីវាលរហោស្ថាន ហើយពិតណាស់នឹងបង្កឱ្យមានហានិភ័យដល់សន្តិសុខស្បៀង ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។ ការដាំដំណាំគម្របដីដោយប្រើប្រាស់ពពួកគ្រួសារសណ្តែក ដូចជាដំណាំសណ្តែកបាយ គឺជាវិធីសាស្ត្រដ៏សមស្របមួយក្នុងការជួយលើកកម្ពស់ជីជាតិដី ជាពិសេស ដីដែលងាយ ឬរងនូវការរេចរឹលជីជាតិដី។ ក្រៅពីជួយលើកកម្ពស់ជីជាតិដី សណ្តែកបាយក៏ជាប្រភេទដំណាំសេដ្ឋកិច្ចមួយ ហើយក៏ជាប្រភពចំណូលអាចជួយបង្កើនសេដ្ឋកិច្ច និងអាហារូបត្ថម្ភសម្រាប់គ្រួសារកសិករផងដែរ។ ដូច្នេះ ការដាំដំណាំសណ្តែកបាយជាដំណាំគម្របដីនៅតាមចន្លោះជួរនៃដំណាំចម្បង គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីជួយលើកកម្ពស់គុណភាពជីជាតិដី […]