ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៥នាក់ទៀត ខណៈអ្នកជំងឺ៤នាក់ជាសះស្បើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញពលករខ្មែរចំនួន ០៤នាក់ថែមទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺចំនួន ០៤នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៥៣ នាក់ ក្នុងនោះអ្នកជាសះស្បើយ ៣៩៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៥៧នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *