ព័ត៌មានអន្តរជាតិ

អាមេរិកបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២៤ម៉ឺននាក់ទៀតក្នុង១ថ្ងៃ Thu/១៧/Dec/២០២០

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០បានបង្ហាញថា ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤៦,៩៩៦នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ៣,៤៨៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។

តាមទិន្នន័យខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់។ ទន្ទឹមនោះ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *