ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន ៣០០ គ្រួសារក្នុង សង្កាត់បារាយណ៍ ក្រុងព្រៃវែង ទទួលបានអំណោយដ៏ថ្លៃថ្លាពីលោកជំទាវ ញ៉ែម សាខន ស ខេង


ព្រៃវែង៖ នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង រួមជាមួយនឹងឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង និង លោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រចំនួន ៣០០ គ្រួសារ នៅក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង។

ថ្លែនៅក្នុងឱកាសនោះ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះឡើយ។

ឯកឧត្តម ក៏បានបន្តទៀតថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែខិតខំបម្រើបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីបំពេញនៅឆន្ទៈ ដែលបងប្អូនប្រជាពលរដ្ឋតែងតែគោរពជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ដែលនាំមកនូវសុខសន្តិភាពថេរភាពនយោបាយនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងប្រទេសកម្ពុជាយើងនេះ និងតែងតែរស់នៅជាមួយបងប្អូនគ្រប់កាលៈទេសៈទោះជាលំបាកយ៉ាងណាក៏ដោយក៏នៅតែខាំក្របពុះពារ រាល់ឧបសគ្គជាមួយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បី ជួយសម្រួល ជីវភាពរបស់បងប្អូន។ 

ឯកឧត្តម ក៏បានបន្ថែមទៀតថា សម្ភារៈដែលបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋនេះ ទោះបីជាមិនច្រើនហូរហៀរទៅតាមតម្រូវការរបស់បងប្អូនក៏ពិតមែនក៏ប៉ុន្តែ ក៏ជាការចូលរួមចំណែកក្នុងការជួយដោះស្រាយនៅ ការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។

ក្នុងនោះដែ ឯកឧត្តម ក៏បានផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ម្នាក់ទទួលបាន អង្ករ, ទឹកសុទ្ធ, មី, ត្រីខ, ទឹកត្រី,ទឹកស៊ីអ៊ីវ ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *