ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ប្រគល់រថយន្ត និងម៉ូតូដឹកសំរាម ដល់រដ្ឋបាលខេត្តកំពង់ចាម និងឧត្តរមានជ័យ

នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួលរថយន្ត និងម៉ូតូដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាម និងឧត្តរមានជ័យ។

រថយន្តដឹកសំរាមចំនួន៣គ្រឿង និងម៉ូតូដឹកសំរាមចំនួន៦គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន គឺរដ្ឋបាលខេត្តកំពង់ចាមទទួលបានរថយន្តដឹកសំរាមចំនួនមួយគ្រឿង ចំណែករដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបានរថយន្តដឹកសំរាមចំនួន២គ្រឿង (មួយគ្រឿងជាអំណោយរបស់សប្បុរសជន) និងម៉ូតូដឹកសំរាមចំនួន៦គ្រឿង។

គួរបញ្ជាក់ឱ្យដឹងថា គម្រោងរថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាននៃរដ្ឋបាលខេត្ត ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *