ព័ត៌មានអន្តរជាតិ

លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ

វ៉ាស៊ីនតោន ៖ លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ខណៈលោកស្រី កាម៉ាឡា ហារីស ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីរួចរាល់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN។

លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រ (៧៨ឆ្នាំ) ខណៈលោកស្រី កាម៉ាឡា ហារីស ក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូង និងជាជនជាតិដើមអាស៊ីខាងត្បូង-ស្បែកខ្មៅដំបូងផងដែរ ដែលឡើងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក នៅក្នុងប្រវត្តិសាស្ត្រដូចគ្នា។

ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៦ គឺមានលក្ខណៈពិសេស ខុសប្លែកពីអាណត្តិមុនៗ ដ្បិតថាកម្មវិធីនៅថ្ងៃនេះបានប្រព្រឹត្តទៅ ក្រោមវិធានការសន្តិសុខដ៏តឹងរ៉ឺងជាប្រវត្តិសាស្ត្រ និងគ្មានមហាជនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *