ព័ត៌មានជាតិ

មន្ត្រីរាជការរដ្ឋបាល ខណ្ឌដូនពេញ និង ក្រុមប្រឹក្សា ខណ្ឌដូនពេញ ចូលរួមគោរព វិញ្ញាណខ័ន្ធសពលោកស្រី ស៊ី តូន អតីតចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលបានទទួលមរណភាព …

ភ្នំពេញ÷នារសៀលថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ សមាជិកក្រុមប្រឹក្សាខណ្ឌ និង មន្ត្រីក្រោមឱវាទ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ សពលោកស្រី​ ស៉ី​ តូន​ អតីតចៅសង្កាត់ផ្សារថ្មីទី១​ និងជាអនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ​ឃុំ​សង្កាត់​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលមរណៈភាពនៅវេលាម៉ោង​ ១១:១៥នាទី​ នាថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ក្នុងជន្មាយុ ៧២ឆ្នាំ​ ដោយរោគាពាធ​ ស្ថិតនៅភូមិព្រែកសំរោង​៣​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។

រមណៈភាពរបស់ លោកស្រី មិនត្រឹមជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាមាតាបង្កើត មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុតនោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ដែលបានលះបង់កម្លំាងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ជារៀងរហូតមក ។

លោក អភិបាល តំណាងឱ្យ ក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយ ក្រុមគ្រួសារនៃសព និងបានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រី សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *