ព័ត៌មានជាតិ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចបានផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ.ត

ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ. ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត លើសពីឆ្នាំមុន ៥២ ០៣១ ហ.ត ។ រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ ហ.ត ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧ តោន/ ហ.ត ។


ដោយឡែកចំពោះ៖
១) ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក … អនុវត្តបានចំនួន ៣៨ ១៧០ ហ.ត ស្មើនឹង ១០២,៣០% នៃផែនការ ៣៧ ៣១២ ហ.ត លើសឆ្នាំមុន ៥៤៤ ហ.ត ។


២) ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ ហ.ត ស្មើនឹង ១០៥,៥៤% នៃផែនការ ៨៤ ៧៧០ ហ.ត លើសឆ្នាំមុន ១០ ១៩០ ហ.ត ។


ជារួម ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ក្រសួងបានបន្តជំរុញដល់កសិករឲ្យត្រៀមលក្ខណៈការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាដែលនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *